ព័ត៌មានអន្ដរជាតិ
ណាតូបញ្ជូននាវា និងយន្តហោះចម្បាំងបន្ថែម ខណៈវិបត្តិនៅអ៊ុយក្រែនកាន់តែក្តៅ
អង្គការណាតូបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងដាក់កម្លាំងរង់ចាំ និងពង្រឹងកម្លាំងទ័ពនៅអឺរ៉ុបខាងត្បូងតាមរយៈនាវា និងយន្តហោះចម្បាំង ជាអ្វីដែលរុស្ស៊ីបានថ្កោលទោសប្រទេសលោកខាងលិចថា បង្កើនការឆ្លើយតបច្របូកច្របល់ចំពោះកម្លាំងទព័របស់ខ្លួននៅព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កម្លាំងទ័ពអាមេរិកប្រហែលជា៨៥០០នាក់បានត្រៀមជើងការ និងកំពុងរង់ចាំការបញ្ជាដើម្បីដាក់ពង្រាយទៅតំបន់នោះ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ភាពតានតឹងកំពុងក្តៅខ្លាំង បន្ទាប់ពីរុស្ស៊ីបានដាក់ពង្រាយកងទ័ពប្រមាណ១០ម៉ឺននាក់ចូលទៅព្រំដែនជាប់ប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែនដែលមានកម្លាំងទ័ពនៅភាគខាងជើង ខាងកើត និងខាងត្បូង។

រុស្ស៊ីបានបដិសេធចំពោះផែនការឈ្លានពានណាមួយ ហើយរដ្ឋាភិបាលទីក្រុងមូស្គូកំពុងលើកឡើងពីការឆ្លើយតបរបស់លោកខាងលិចថាជាភស្តុតាងដែលរុស្ស៊ីគឺជាគោលដៅនៃការឈ្លានពាន ដែលមិនមែនជាអ្នកញុះញុងទេ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងជំរុញឲ្យរួមដៃគ្នាឆ្លងទ្វីប បានហៅទូរសព្ទវីដេអូរយៈពេល៨០នាទីជាមួយមេដឹកនៃអឺរ៉ុបមួយចំនួនកាលពីថ្ងៃចន្ទចេញពីបន្ទប់សេតវិមានដើម្បីពិភាក្សាវិបត្តិអ៊ុយក្រែន។
លោក បៃដិន ប្រាប់អ្នកកាសែតថា ៖«ខ្ញុំមានកិច្ចប្រជុំមួយល្អណាស់ជាមួយមេដឹកនាំអឺរ៉ុប ក្នុងនោះមានមេដឹកនាំអាល្លឺម៉ង់ បារាំង អ៉ីតាលី ចក្រភពអង់គ្លេស និងប៉ូឡូញជាដើម»។ លោកបញ្ជាក់ថា មានឯកភាពគ្នាទាំងស្រុង។
សេចក្តីថ្លែងការណ៍សេតវិមានមួយបាននិយាយថា បណ្តាមេដឹកនាំបានពិភាក្សាពីកិច្ចខិតខំប្រឹងរួមគ្នាដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន រាប់ទាំងការត្រៀមដាក់ផលវិបាលដ៏ធំធេង និងតម្លៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៅលើរុស្ស៊ី ដើម្បីជាចំណាត់ការ ព្រមទាំងពង្រឹងសន្តិសុខនៅផ្នែកខាងកើតណាតូ។
ស្វាគមន៍ចំពោះការដាក់ពង្រាយកម្លាំងទ័ពជាស៊េរីដែលត្រូវបានប្រកាសដោយសមាជិកសម្ព័ន្ធភាពនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបាននិយាយថា ណាតូនឹងចាត់វិធានការចាំបាច់ទាំងអស់។
លោក Stoltenberg បាននិយាយថា ៖«យើងតែងតែនឹងឆ្លើយតបចំពោះភាពទន់ខ្សោយណាមួយនៃបរិយាកាសសន្តិសុខរបស់យើង មានដូចជាការពង្រឹងសមត្ថភាពការពាររួមរបស់ពួកយើង»។
លោកបានបន្តថា ការបង្កើនវត្តមានកម្លាំងទ័ពនៅតំបន់ខាងកើតណាតូអាចរាប់ទាំងការដាក់ពង្រាយក្រុមសមរភូមិនៅភាគអាគ្នេយ៍នៃសម្ព័ន្ធភាព។
រហូតដល់ពេលនេះ ណាតូមានកម្លាំងទ័ពប្រហែល៤០០០នាក់នៅក្នុងកងវរសេនាតូចចម្រុះជាតិសាសន៍នៅក្នុងប្រទេសអេស្តូនី លីទុយអានី ឡាតវី និងប៉ូឡូញ ដែលមានរថក្រោះ យន្តហោះការពារដែនអាកាស និងអង្គភាពស៊ើបការណ៍ និងឃ្លាំមើល។
ណាតូ បាននិយាយថា ដាណឺម៉ាក អេស្ប៉ាញ បារាំង និងហុល្លង់ បានកំពុងរៀបផែនការ ឬពិចារណាបញ្ជូនកងទ័ព យន្តហោះចម្បាំង នាវាចម្បាំងទៅកាន់អឺរ៉ុបខាងកើត។ អ៊ុយក្រែនមានព្រំដែនជាប់ជាមួយប្រទេសរបស់អង្គការណាតូ៤គឺ ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


