Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ជាង​៣០​នាក់​គ្មានសង្ឃឹម​រស់​ពី​ការ​លិច​ទូក​នៅឆ្នេរហ្លរីដា

បានផុស

នៅ

ឆ្មាំ​សមុទ្រ​អាមេរិក​បាន​កំពុង​រុក​រក​មនុស្ស​៣៩​នាក់​ដែល​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​​​ទូក​របស់​ពួក​គេ​​​បាន​ក្រឡាប់​​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នៅឆ្នេរ​សមុទ្រ​រដ្ឋ​ហ្លរីដា។​

នា​ព្រឹក​ថ្ងៃ​អង្គារ៍ ​មន្ត្រី​បាន​បង្កើន​ការ​ប្រឹង​ប្រែង​រុក​រក បន្ទាប់​ពី​អ្នក​នេសាទ​បាន​ប្រទាស់​ឃើញ​បុរស​ម្នាក់កំពុង​តោង​ទូក​​ដែល​មាន​ចម្ងាយ​៧​២​គីឡូម៉ែត្រ​ពី​ទី​ក្រុង Fort Pierce។

អ្នក​នៅ​រស់​បាន​និយាយ​ថា ក្រុមរបស់​ខ្លួន​​​បាន​ចេញ​ដំណើរ​ពី​ទី​ក្រុង Bimini ប្រទេស​បាហាម៉ា កាល​ពី​យប់​ថ្ងៃ​សៅរ៍ និង​បាន​ជួប​នឹង​អាកាស​ធាតុ​ដ៏​អាក្រក់។

បុរសដែល​អ្នក​នេសាទ​ឃើញ​តោង​ទួក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាមេរិក​និយាយ​ថា​ ទូក​ប្រហែល​ជា​ផ្នែក​មួយ​នៃ​ការ​រត់​ពន្ធ​មនុស្ស។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នៅ​រស់​​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា អ្នក​ដំណើរ​ទាំង​អស់​គ្មាន​នរណា​ម្នាក់​អាវ​សុវត្ថិភាព​​ឡើយ។

ការ​រុក​រកកំពុង​ត្រូវ​បាន​ដឹក​នាំ​ដោយ​អង្គភាព​ឆ្មាំ​សមុទ្រ​ម៉ៃអាមី​ដោយ​បាន​ប្រើ​នាវា និង​យន្តហោះ​ជា​ច្រើន​គ្រឿង។

នៅ​រសៀល​ថ្ងៃ​អង្គារ៍ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ទេ។ កោះ​ម៉ៃអាមី​គឺ​ជា​ខណ្ឌ​ភាគ​ខាង​លិច​ប្រទេស​បាហាម៉ា និង​​មាន​ចម្ងាយ​ប្រហែល​ជា​១២៨​គីឡូម៉ែត្រ​ពី​ទី​ក្រុងម៉ៃអាមី។

ក្រុម​ជួយ​សង្គ្រោះ​កំពុង​រក​រក​ពី​ទី​ក្រុង​ Bimini ដល់ Fort Pierce ដែល​ជា​តំបន់​មាន​ទទឹង​ប្រហែល​ជា​២១៧​គីឡូម៉ែត្រ។

កាល​ពី​ថ្ងៃ​សុក្រ ឆ្មាំ​សមុទ្រ​បាន​រាយការណ៍​ថា​ ពួក​គេ​បាន​រក​ឃើញ​ជន​ជាតិ​ហៃទី​៨៨​នាក់​ដែល​ទូក​របស់​ពួក​គេ​​ផ្ទុក​លើស​ចំណុះ​​នៅ​​ភាគ​ខាង​លិច​​​បាហាម៉ា។

«​ច្រក​សមុទ្រ​ហ្លរីដា Windward និង Mona Passages ដែល​ទូក​​ផ្ទុក​​លើស​ចំណុះ​​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត»។ ឆ្មាំ​សមុទ្រ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ និង​បន្ត​ថា ៖«ឆ្មាំ​សមុទ្រ និង​ទី​ភ្នាក់​ងារ​ជា​ដៃ​គូ​របស់​យើង​បន្ត​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ទាំង​នោះ។ អ្នក​ដែល​ធ្វើ​ដំណើរ​ត្រូវ​បាន​រារាំង និង​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម