Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ​ក្រុងព្រះសីហនុ​ចុះបិទ​កាដ្ឋាន​សំណង់​គ្មានច្បាប់​អនុញ្ញាត​សាងសង់​រំលោភ​

បានផុស

នៅ

កាដ្ឋានសំណង់ធំមួយកន្លែង ដែលបានធ្វើការសាងសង់បុកគ្រឹះលើដី ឆ្នេរសមុទ្រ តំបន់រំដួលជើងភ្នំ ស្ថិតក្នុងភូមិលេខ ០៣ សង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ត្រូវបានក្រុមការងារចម្រុះ របស់រដ្ឋ បាលក្រុងព្រះសីហនុ ចុះបិទបញ្ឈប់សកម្មភាពសាងសង់ និងតម្រូវឱ្យធ្វើការរុះរើចេញវិញឱ្យអស់ ក្នុងរយៈពេល ១៥ ថ្ងៃ ដោយសារកាដ្ឋានសំណង់មួយនេះ មិនមាន ច្បាប់អនុញ្ញាតនឹងសាងសង់រំលោភលើដីឆ្នេរសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ចេញផ្សាយនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២នេះ បញ្ជាក់ថា ម្ចាស់សំណង់ខាងលើ មានឈ្មោះ ហ៊ន សាវ៉ន ការដ្ឋានសំណង់នេះ មិនអនុញ្ញាត ឲ្យធ្វើការសាង សង់នោះទេ ដោយសារមិនមានច្បាប់អនុញាត ហើយទីតាំងនេះបើសុំច្បាប់អនុញ្ញាត ក៏មិនអាចឱ្យបាននោះដែរ។

សូមបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រ រំដួលជើងភ្នំ ខាងលើនេះ មានសំណង់ជាច្រើនត្រូវបានគេឃុបឃិតគ្នាធ្វើការសាងសង់មិនមានច្បាប់ទំលាប់អ្វីនោះទេ ហើយមន្រ្តីពាក់ព័ន្ធដែលចុះអនុវត្តន៏កន្លងមក បានត្រឹមតែឲ្យម្ចាស់សំណង់ធ្វើកិច្ចសន្យា បញ្ឈប់ការសាងសង់នឹងតម្រូវឲ្យម្ចាស់សំណង់សុំ ច្បាប់អនុញាត បានគ្រាប់គ្រាន់តាមផ្លូវច្បាប់ហើយចាំធ្វើការសាងសង់បន្តប៉ុណ្ណោះ ប៉ុន្តែររាល់កិច្ចសន្យាទាំងនោះ ដូចជាមិនមាន ប្រសិទ្ធិភាព ខណៈម្ចាស់សំណង់នៅតែបន្តធ្វើការសាងសង់៕

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម