KPT+
គន្លឹះ ៦ យ៉ាង ជួសជុលម៉ាស៊ីនបោកគក់ ដោយខ្លួនឯង ជួយសន្សំប្រាក់បានច្រើន
ម៉ាស៊ីនបោកគក់ ជាឧបករណ៍អគ្គិសនី ស្ទើរតែគ្រប់ផ្ទះត្រូវតែមាន។ វាត្រូវបានគេចាត់ទុកថា ជាឧបករណ៍ដែលជួយសម្រួល និងសន្សំសំចៃកម្លាំងពលកម្ម ក្នុងការធ្វើកិច្ចការផ្ទះ។
ប៉ុន្តែពេលខ្លះ វានឹងត្រូវខូចឬមានបញ្ហា ទៅតាមពេលវេលា ហើយត្រូវបញ្ជូនទៅជួសជុលដោយផ្ទាល់ដល់អ្នកជំនាញ។ តែបញ្ហាម៉ាស៊ីនបោកគក់ខ្លះ អាចដោះស្រាយបានដោយខ្លួនឯង មិនចាំបាច់បញ្ជូនទៅឲ្យជួសជុលទេ។
១ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាមិនដំណើរការ
ប្រសិនបើម៉ាស៊ីនបោកគក់ មិនឆ្លើយតបទាល់តែសោះ នៅពេលយើងបើកវា អ្នកត្រូវកែសម្រួលដូចខាងក្រោម៖
– ពិនិត្យមើលថា តើឧបករណ៍ត្រូវបានបើកឬអត់ ដោយប្រើ multimeter ដើម្បីវាស់ចរន្ត បើរកឃើញថាគ្មានចរន្តអគ្គិសនីហូរចូល ប្រហែលជាត្រូវមើលបន្ទះអគ្គិសនី ដើម្បីមើលថាតើ breaker ផ្ដាច់ភ្លើងឬអត់។ ប្រសិនបើអ្វីៗគ្រប់យ៉ាងល្អ ចូរកាត់ឧបករណ៍បំបែកចុះ ហើយទាក់ទងទៅខាងអគ្គិសនី ឲ្យមកពិនិត្យរកមូលហេតុបន្ទាប់ ។
– ប្រសិនបើម៉ាស៊ីនបិទភ្លាមៗ នេះអាចបណ្តាលមកពីម៉ូទ័រក្តៅពេក។ យើងក៏ត្រូវពិនិត្យមើលផងដែរថា ម៉ូទ័រកំពុងធ្វើការខ្លាំង ដើម្បីបង្កឲ្យមានកម្ដៅឬអត់។ បន្ទាប់មកមើលថា ហេតុអ្វីបានជាម៉ូទ័រមានកំដៅ។

២ របៀបជួសជុលម៉ាស៊ីនបោកគក់ មិនបង្ហូរទឹក
បញ្ហានេះ អាចបណ្ដាលមកពីការស្ទះនៅក្នុងបំពង់បង្ហូរ។ ដំណោះស្រាយអាចត្រូវបានអនុវត្តដូចខាងក្រោម៖
– ពិនិត្យមើលថា តើទុយោបង្ហូរត្រូវបានបត់ ឬមានក្រណាត់ចម្រោះជាប់នៅខាងក្នុងទុយោ ឬអត់។
– ប្រសិនបើបូមបង្ហូរត្រូវបានស្ទះ ត្រូវបង្ហូរទឹកក្នុងទុយយោជាមុនសិន យកស្នប់ចេញ រួចពិនិត្យមើលថាតើមានវត្ថុស្ទះនៅខាងក្នុងឬអត់។
– ប្រសិនបើបណ្ដាលមកពីសាប៊ូច្រើនពេក ប្រហែលជាត្រូវលាងសម្អាត សាប៊ូចេញទាំងស្រុងជាមុនសិន។ ព្រោះសារធាតុសាប៊ូអាចស្ទះ រហូតដល់ទឹកមិនអាចបង្ហូរបានធម្មតា។
៣ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាម៉ាស៊ីនមិនវិលធម្មតា
មូលហេតុដែលម៉ាស៊ីនបោកគក់ មិនវិលធម្មតា អាចបណ្ដាលមកពីមូលហេតុជាច្រើន។ ដូច្នេះហើយ យើងត្រូវពិនិត្យមើលខាងក្នុងម៉ាស៊ីនបោកសំលៀកបំពាក់ ដើម្បីមើលថា មានអ្វីខុសឬមិនល្អ នោះអាចជួសជុលបានយ៉ាងងាយដូចខាងក្រោម។
– បើយើងដាក់សំលៀកបំពាក់ច្រើនពេក ហើយការបោកគក់ហៀរកន្ត្រកដែលវិល។ ប្រហែលជាត្រូវរៀបចំសំលៀកបំពាក់ខ្លះ ដើម្បីទទួលបានបរិមាណក្រណាត់ ដែលមិនច្រើនពេក និងមិនតិចពេក។
– លៃតម្រូវអាំងតង់ស៊ីតេនៃការបង្វិល ត្រូវប្រាកដថា ប៊ូតុងមិនស្ថិតនៅកណ្ដាលរវាងកម្រិតជាក់លាក់មួយ។
– ប្រសិនបើអ្នកឮសំឡេងរំខាន នៅពេលម៉ាស៊ីនកំពុងបង្វិល នេះអាចបណ្ដាលមកពីស្នប់បង្ហូរស្ទះ។ គួរតែឈប់ដំណើរការ ហើយពិនិត្យមើលថា តើមានវត្ថុណាមួយស្ទះនៅក្នុងម៉ាស៊ីនបូមទឹក។
– ប្រសិនបើអ្នកសម្គាល់ឃើញថា កន្ត្រកវិលនៅខាងក្នុងម៉ាស៊ីនវិលខុសពីធម្មតា។ ម៉ូទ័រអាចត្រូវការជំនួស។

៤ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាទឹកលេចធ្លាយចេញពីម៉ាស៊ីន
តាមពិតទៅ បញ្ហាទឹកលេចធ្លាយចេញពីម៉ាស៊ីនបោកគក់ ប្រហែលជាត្រូវជួសជុលដោយផ្ទាល់ទៅអ្នកបច្ចេកទេស។ ទោះជាយ៉ាងនេះក្តី មូលហេតុនៃការលេចធ្លាយទឹកចេញពីម៉ាស៊ីនបោកគក់ អាចត្រូវបានជួសជុលដោយខ្លួនឯងដូចខាងក្រោម។
-ពិនិត្យមើលថា តើទុយយោបង្ហូរម៉ាស៊ីនដំណើរការល្អឬអត់ គ្មានស្នាមប្រេះ ឬលេចធ្លាយទេ ប្រសិនបើរកឃើញស្នាមប្រេះ ឬលេចធ្លាយនៅចំណុចតភ្ជាប់រវាងបំពង់បង្ហូរ និងអង្គភាព កាត់ចុងដែលខូចឬលេចធ្លាយ។ បន្ទាប់មកតោងចុងគម្របឲ្យបានត្រឹមត្រូវ ឬទិញបំពង់ថ្មីដើម្បីជំនួស។
– ប្រសិនបើរកឃើញថាសន្ទះទឹករបស់ម៉ាស៊ីនមានច្រេះ ប្រហែលជាត្រូវជំនួសដោយថ្មីមួយដើម្បីជំនួស។
– បើយើងនិយមដាក់សាប៊ូច្រើន ហើយលាងដោយទឹកត្រជាក់។ វាអាចជាមូលហេតុនៃការលេចធ្លាយទឹកចេញពីម៉ាស៊ីនបោកគក់។ វាត្រូវបានណែនាំឲ្យប្តូរទៅទឹកក្តៅដែលលាយជាមួយថ្នាំបន្ទន់ក្រណាត់ ហើយដាក់សាប៊ូតិច នេះនឹងជួយកាត់បន្ថយស្នាមប្រឡាក់របស់សាប៊ូ ដែលអាចបណ្ដាលឲ្យទឹកលេចធ្លាយ។
៥ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាម៉ាស៊ីនមិនលាយសាប៊ូបោកខោអាវ
ប្រសិនបើយើងដាក់សាប៊ូក្នុងម៉ាស៊ីនបោកគក់ធម្មតា។ ប៉ុន្តែម៉ាស៊ីនមិនលាយម្សៅ ដើម្បីបង្វិលជាមួយក្រណាត់ឡើយ។ នេះអាចបណ្ដាលមកពីមូលហេតុសំខាន់ពីរ ដែលអាចកំណត់បានដូចខាងក្រោម៖
– ប្រអប់សាប៊ូមិនស្អាត បញ្ហានេះអាចដោះស្រាយបាន ដោយការសម្អាតប្រអប់សាប៊ូជាមុនសិន។ ដោយលាយទឹកក្តៅ និងទឹកខ្មេះ លាងសម្អាតប្រអប់សាប៊ូម្តងក្នុងមួយខែ។ ដើម្បីលាងសម្អាតស្នាមប្រឡាក់ ដែលស្ទះ នៅខាងក្នុងប្រអប់សាប៊ូ។
– អ្នកត្រូវពិនិត្យមើលថា តើផលិតផលលាងសម្អាតប្រភេទណា ដែលម៉ាស៊ីនបោកគក់របស់យើងប្រើ។ ដោយសារតែម៉ាស៊ីនបោកគក់មួយចំនួន ប្រើផលិតផលលាងសម្អាតដែលមានជាតិទឹក។ ប្រសិនបើយើងដាក់សាប៊ូចូលក្នុងម៉ាស៊ីនបោកគក់។ វាបណ្តាលឲ្យស្ទះនិងខូចមុខងារ។

៦ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាម៉ាស៊ីនលាយមិនឈប់
ប្រសិនបើរកឃើញថា ម៉ាស៊ីនបោកគក់នៅតែបន្តបង្វិល ទោះបីជាត្រូវបានបញ្ចប់ក៏ដោយ។ នេះអាចបណ្តាលមកពីដំណើរការខុសប្រក្រតី នៃប្រព័ន្ធកំណត់ពេលវេលារបស់ម៉ាស៊ីន។ ដំណោះស្រាយអាចជាការរុះរើផ្ទាំងបញ្ជាប្រព័ន្ធ ដើម្បីកំណត់ថា តើមានដំណើរការខុសប្រក្រតីអ្វីខ្លះនៅពេលផ្ទាំងបញ្ជា។ តើមានច្រែះ ឬបន្ទះត្រូវបានឆេះ? ប្រសិនបើផ្ទាំងបញ្ជាត្រូវបានខូច ត្រូវតែផ្លាស់ប្តូរចេញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តិចនិក ៩ យ៉ាង ការពារសក់សំពោង ឲ្យរលាស់ស្អាតវិញ
ចុចអាន៖មកស្គាល់ក្រុមហ៊ុនសូហ្វវែរធំជាងគេទាំង ៥ លេចធ្លោខ្លាំង នៅ ចិន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


