Connect with us

ជីវិតកម្សាន្ដ

លេច​មុខ​អ្នកលក់​អន​ឡាញ​ ចូលរួម​បរិច្ចាគ​ថវិកា ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ជាមួយ​រាជរដ្ឋាភិបាល

បានផុស

នៅ

​ដើម្បី​ឆ្លើយតប​តាម​ការ​អំពាវនាវ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ភ្លាមៗ​នោះ​គេ​ សង្កេតឃើញ​មាន មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ សិល្បករ​-​សិល្បការិនី​ខ្មែរ​ ព្រមទាំង​សប្បុរសជន​ជាច្រើន ​បាន​នាំគ្នា​ផុសផុល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ ក្នុង​ការ​ចូល​រួមចំណែក​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ដែល​បាន​និង​កំពុង​ផ្ទុះឡើង​ជាថ្មី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្រប​ពេល​ជាមួយគ្នានេះដែរ ​ភ្លាមៗ​នោះ ​ក៏​លេច​វត្តមាន​របស់​បុគ្គល​ល្បីៗ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក៏ដូចជា​ប្រព័ន្ធ​អន​ឡាញ​ចំនួន​៤​រូប​ បាន​សម្រេចចិត្ត​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ ក្នុង​ការ​ចូល​រួម​ចំណែក​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ផង​ដែរ​។ ​បុគ្គល​ទាំង​៤​រូប​នោះ ​រួមមាន​៖ ១. អ្នកនាង ស្រីអូន និង​ស្វាមី បាន​ចូល​រួម​បរិច្ចាគ​ថវិកា​ចំនួន​១៥​ម៉ឺន​ដុល្លារ។ ២. លោកជំទាវ ឧកញ៉ា ស្រី ណា​រួម អគ្គ​នាយ​ការ​ក្រុមហ៊ុន រួយ អ៊ិន​ហ្វី​នី​ធី​(​ម៉ែ​រួយ​)​ចូល​រួម​បរិច្ចាគ​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ​ ​។ ៣. លោកជំទាវ សុន កណ្ណិកា និង​ក្រុម​គ្រួសារ​ក៏បាន​ចំណាក់​ថវិកា​ផ្ទាល់ខ្លួន​១០០០ដុល្លារ ៤.លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី និង​ក្រុម​គ្រួសារ​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​។ តាមរយៈ​សកម្មភាព​នេះ​ ក៏​ទទួល​បាន​ការ​គាំទ្រ​និង​កោតសរសើរ​ពី​សំណាក់​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ មាន សូ​នី​តា មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​បើ​កាន់តែ​រឹតបន្តឹង​ក៏​កាន់តែ​ឆាប់​របូត​ទៅដោយ​ងាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម