ព័ត៌មានអន្ដរជាតិ
មិនមែនខ្សែភាពយន្ត! វីដេអូពិតៗ ពស់ វារក្នុងយន្តហោះរបស់ក្រុមហ៊ុន AirAsia
ធ្លាប់តែឃើញក្នុងខ្សែភាពយន្ត តែនេះជារឿងពិត! អ្នកដំណើរក្នុងយន្តហោះរបស់ក្រុមហ៊ុន AirAsia បានថតវីដេអូ បង្ហាញសត្វពស់វារនៅខាងក្នុងថតដាក់អីវ៉ាន់ ដែលជាហេតុជំរុញឲ្យយន្តហោះ ចុះចតជាបន្ទាន់។
ហេតុការណ៍នេះ បានកើតឡើងនៅលើជើងហោះហើរចេញពីរាជធានី គួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង តាវ៉ូ (Tawau) កាលពីថ្ងៃទី១០ខែកុម្ភៈ។

ជើងហោះហើរនេះ ត្រូវបានបង្វែរយ៉ាងលឿនទៅកាន់ទីក្រុង គុឈីង (Kuching) វិញ បន្ទាប់ពីសត្វពស់ត្រូវបានប្រទះឃើញ។
នៅពេលដែលអ្នកបើកយន្តហោះបានធ្វើការចុះចតជាបន្ទាន់ អ្នកដំណើរត្រូវបានផ្ទេរដោយសុវត្ថិភាពទៅកាន់ជើងហោះហើរមួយទៀត ហើយបន្តដំណើរទៅកាន់ទីក្រុង តាវ៉ូ។
លោក Liong Tien Ling មន្ត្រីសុវត្ថិភាពរបស់ក្រុមហ៊ុន AirAsia បាននិយាយថា “នេះជាឧប្បត្តិហេតុដ៏កម្រមួយ ដែលអាចកើតឡើងលើយន្តហោះណាមួយគ្រប់ពេលវេលា”។

លោកបន្ថែមថា “សុវត្ថិភាព និងសុខុមាលភាពរបស់ភ្ញៀវ និងអាកាយានិករបស់យើង តែងតែជាអាទិភាពចម្បងរបស់យើង។ គ្មានពេលណាមួយដែលសុវត្ថិភាពរបស់ភ្ញៀវ ឬអាកាយានិក មានហានិភ័យឡើយ”។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើសត្វពស់មួយក្បាលនេះ ឡើងលើយន្តហោះដោយរបៀបណា ឬថាតើវាជាសត្វចិញ្ចឹមរបស់អ្នកដំណើរណាម្នាក់មែនឬមិនមែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពណ៌ពស់ក្នុងសុបិន បញ្ជាក់ពីរឿងអាក្រក់ និងល្អក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


