Connect with us

ព័ត៌មានជាតិ

លោក តូច ចាន់នី ជំរុញឲ្យមន្ត្រីជំនាញត្រូវបន្តសកម្មភាពលើកកម្ពស់ ការអនុវត្តគោលនយោបាយការពារកុមារ

បានផុស

នៅ

លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើសុំឲ្យមន្ត្រីជំនាញ តាមបណ្តារាជធានី-ខេត្ត បន្តសកម្មភាពលើកកម្ពស់ ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩ -២០២៩ និងផែនការអនុវត្តគោលនយោបាយជាតិ ស្តីពី ប្រព័ន្ធកិច្ចការពារកុមារ។

លោក តូច ចាន់នី បានស្នើបែបនេះ គឺនៅក្នុងពេលបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តគម្រោងកិច្ចការពារកុមារ និងការគ្រប់គ្រងថវិកា ជូនដល់ក្រុមការងារកិច្ចការពារកុមារ និងមន្រ្តីពិនិត្យបញ្ជាក់នៃគម្រោងលើកកម្ពស់វិស័យសេវាសង្គម នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាលាខេត្តព្រៃវែង។

ក្នុងពិធីនោះលោក តូច ចាន់នី បានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានទិសដៅយុទ្ធសាស្ត្រជាច្រើន សម្រាប់អនុវត្តតាមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ក៏មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាព គ្រួសារក្រីក្រ ជនងាយរងគ្រោះនិងសមាគមមនុស្សចាស់នៅកម្ពុជា ហើយបន្តសកម្មភាពលើកកម្ពស់ ការអនុវត្តគោលនយោបាយជាតិ ស្តីពី ប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩-២០២៩ និងផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ផងដែរ។

លោក ក៏បានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយ ក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គម គ្រួសារក្រីក្រ ជនងាយរងគ្រោះ ដោយជំងឺកូវីដ-១៩ និងសមាគមមនុស្សចាស់ ក្នុងវិស័យសង្គមកិច្ច ដើម្បីឆ្លើយតប ទៅនឹងក្របខណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះ រួមនឹងប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩-២០២៩ និងផែនការអនុវត្តគោលនយោបាយជាតិ ស្តីពី ប្រព័ន្ធកិច្ចការពារកុមារផងដែរ ដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចជាស្រេច៕

អត្ថប​ទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម