Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​​​​យក្ស​ដឹក​រថយន្ត​ទំនើប​​ Porsches​ ជាង​​១​​ពាន់​គ្រឿង​​ត្រូវ​​ភ្លើង​​ឆេះ​ រសាត់​​តាម​​ទឹក

បានផុស

នៅ

នាវាខ្នាត​យក្ស​ដឹក​ទំនិញ​​​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​​ជា​​រថយន្ត​​​រាប់​ពាន់​គ្រឿង​ក្នុង​នោះ​មាន​រថយន្ត​ទំនើប Porsches ចំនួន​១១០០​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆេះ និងរសាត់​​ទៅ​តាម​​​ទឹក​​សមុទ្រ Azores កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ក្រុម​​បើក​បរ​២២​នាក់​​ត្រូវ​បាន​ជួយ​សង្គ្រោះ។

អគ្គីភ័យ​បាន​ឆាប់​ឆេះ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ក្នុង​ឃ្លាំង​​ទំនិញ​របស់​នាវា​ឈ្មោះ Felicity Ace ដែល​ចេញ​ដំណើរ​ពី​កំពង់​ផែ Emden ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ និង​គ្រោង​ទៅ​ដល់​រដ្ឋ Rhode Island សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ពុធ។ នេះ​បើ​យោង​តាម​វេបសាយ​​នាវា​ចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា​បាន​ធ្វើ​ដំណើរ​ប្រមាណ៣២១​គីឡូម៉ែត្រ​ពីកោះ Terceira Island ក្នុង​សមុទ្រ Azores ដែល​ជា​ដែន​ទឹក​ប្រទេស​ព័រទុយហ្គាល់ នៅ​ពេល​នោះ​កម្លាំង​​សង្គ្រោះ​ព័រទុយហ្គាល់​បង្ខំ​ជម្លៀស​បុគ្គលិក​ចេញ​​ពី​នាវា​កាល​ពី​ថ្ងៃពុធ។​

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្មាន​អ្នក​សង្គ្រោះ ឬ​បុគ្គលិក​នាវា​ណា​ម្នាក់​មាន​បញ្ហា​របួស​អ្វី​ឡើយ​នៅ​ក្នុង​ប្រតិបត្តិ​សង្គ្រោះ​ដែល​ត្រូវ​ការ​ជំនាញ និង​កម្លាំង​កាយ​ខ្ពស់​។ ក្នុងនោះ​មាន​រាប់បញ្ចូលទាំងឧទ្ធម្ភាគចក្រដែលបានបញ្ជូនសមាជិកនាវិកទៅកាន់កោះ Faial របស់ព័រទុយហ្គាល់។

វា​មិន​ច្បាស់​ទេ​​ថា ទំហំ​នៃ​ការ​ខូច​ខាត​​ទំនិញ​​របស់​​នាវា​ប្រវែង​១៩៨​ម៉ែត្រ ទម្ងន់​៦​ម៉ឺន​តោន​កម្រិត​ណា​។ ក្រុម​ហ៊ុន​របស់​នាវា​មិន​អាច​ត្រូវ​បាន​ទាក់​ទង​បំភ្លឺ​បាន​ភ្លាម​ៗ​ទេ។

យោង​តាម​វេបសាយ​យានយន្ត The Drive បាន​ផ្សាយ​ថា ក្រុម Volkswagen Group ​ប៉ាន់​ស្មាន​គឺ​រថយន្ត​ជិត​៤​ពាន់​គ្រឿង​នៅ​លើ​នាវា ក្នុង​នោះ​មាន​រថយន្ត Bentleys ចំនួន​១៨៩​គ្រឿង​ផង​ដែរ។

តាមសេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Porsche អាមេរិក​ខាង​ជើង​បាន​និយាយ​ថា រថយន្ត​របស់​ក្រុម​ហ៊ុន​ខ្លួន​ចំនួន​១១០០​គ្រឿង​ផ្ទុក​នៅ​លើ​នាវា​នោះ ប៉ុន្តែ​ការ​ខួច​ខាត​មិន​ទាន់​ច្បាស់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ The New York Times.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម