ព័ត៌មានអន្ដរជាតិ
ឆ្មាំសមុទ្រ អាមេរិក រឹបអូសថ្នាំញៀន ៣០ តោន តម្លៃជាង ១ ពាន់លានដុល្លារ
ឆ្មាំឆ្នេរសមុទ្រអាមេរិកបានរឹបអូសកូកាអ៊ីន និងកញ្ឆាទម្ងន់ជាង ៣០ តោន និងមានតម្លៃជាង ១ ពាន់លានដុល្លារនៅរដ្ឋ South Florida កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការរឹបអូសដ៏ធំបំផុតមួយរហូតមកដល់បច្ចុប្បន្ននេះ ។

ឆ្មាំឆ្នេរសមុទ្របានរឹបអូសថ្នាំញៀននេះពីអ្នកជួញដូរ ក្នុងអំឡុងពេលមានការអន្តរាគមជាច្រើននៅក្នុងសមុទ្រការាបៀន និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ។
ក្រោយមកនាវិកនៃឆ្មាំឆ្នេរសមុទ្រ Cutter James បាននាំយកគ្រឿងញៀនទៅកាន់កំពង់ផែ Port Everglades ក្នុងទីក្រុង Fort Lauderdale ។

ក្រុមមន្ត្រីបាននិយាយថា ពួកគេបានរឹបអូសបានកូកាអ៊ីនប្រហែល ២៤,៧២០ គីឡូក្រាម និងកញ្ឆាចំនួន ៧,១៦៦ គីឡូក្រាម ហើយគ្រឿងញៀននេះមានតម្លៃជាង ១.០៦ ពាន់លានដុល្លារ ។
លោកកាពីតែន Todd Vance ដែលជាមេបញ្ជាការនៃនាវា Cutter James បាននិយាយថា នាវិកបានរឹបអូសថ្នាំញៀនសរុបចំនួន ៣០ តោន ហើយវាជាការរឹបអូសដ៏ធំបំផុតក្នុងបរិមាណសរុបសម្រាប់កប៉ាល់រហូតមកដល់បច្ចុប្បន្ននេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Fox5

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ