ព័ត៌មានជាតិ
សម្តេចតេជោ ព្រមានមិននិយាយជាមួយអ្នក ដែលព្យាយាមសម្របសម្រួល ជាមួយមេដឹកនាំប្រឆាំងក្រៅច្បាប់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចនឹងមិននិយាយជាមួយអ្នកណា ដែលព្យាយាមសម្របសម្រួលឲ្យមានការចរចា ជាមួយអតីតមេដឹកនាំប្រឆាំងក្រៅច្បាប់ ទោះជាខ្មែរក៏ដោយ បរទេសក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងនេះថា «អ្នកណាក៏ដោយ ខ្មែរក៏ដោយ បរទេសក៏ដោយ កុំនិយាយជាមួយខ្ញុំចង់បង្រួបបង្រួម ជាមួយអាក្រុមប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំឲ្យសោះ បើនិយាយដល់កន្លែងហ្នឹងហើយ ខ្ញុំមានតែអរគុណហើយខ្ញុំអត់ស្ដាប់ ហើយគោរពលាគ្នាតែប៉ុណ្ណឹង អាហ្នឹងនិយាយឲ្យច្បាស់លាស់ជាមួយគ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះមិនអាចទេ ជាឪពុក ជាប្ដី មិនអាចទទួលការប្រមាថថា ប្រពន្ធយើងជាប្រពន្ធរបស់អ្នកដទៃ កូនរបស់យើងជាកូនរបស់អ្នកដទៃបានទេ ហើយជាតិសាសន៍ដទៃទៅទៀត។ សម្តេចថា បើសម្តេចនិយាយជាមួយ សន្ទនាជាមួយ សម្តេចនឹងអន់ជាងតិរច្ឆានទៅទៀត។ ពីមុនមិនទាន់បាននិយាយរឿងនេះ សម្តេចអាចនិយាយជាមួយបាន តែនៅពេលនេះហួសហើយ។
ជាមួយគ្នានេះ សម្ដេចបានប្រកាស ឲ្យចូលមកផ្ដួលរំលំទៀតទៅ ដូចជាគម្រោងកាលពី ៩ វិច្ឆិកា កន្លងទៅជាដើម ដែលចង់ចូលមកចាប់ខ្លួនសម្ដេច ជាដើមនោះ។ សម្តេចតេជោ បានបន្តថា នៅក្នុងប្រទេសមិនហ៊ានផង ហើយនៅពេលរត់ទៅក្រៅប្រទេស បែរជាចង់ឲ្យប្រជាជន ចង់កងទ័ពមកចាប់សម្ដេច ក្នុងពេលដែល ប្រជាពលរដ្ឋកំពុងតែរស់នៅយ៉ាងសុខសាន្ត ជាមួយសម្តេច ក្រោមម្លប់សុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ គឺនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


