ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាល អំពាវនាវឲ្យអាណាព្យាបាលនាំកូនចៅមានអាយុពី៣ដល់ក្រោម៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកណ្តាល បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ត្រូវនាំកូនចៅឬសាច់ញាតិ ដែលមានអាយុចាប់ពី៣ឆ្នាំ រហូតដល់អាយុក្រោម៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នាកុំបីខាន ចាប់ពីថ្ងៃទី២១កុម្ភ:នេះតទៅ តាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់។
រដ្ឋបាលខេត្តបានបញ្ជាក់ថា មាតាបិតាត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារឬលិខិតឆ្លងដែន។
ជាមួយគ្នានេះ មាតាបិតាអាណាព្យាបាលដែលបាននាំកូនចៅមកទទួលចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នេះ ត្រូវប្រកាន់ខ្ជាប់វិធានការ ៣កុំនិង៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាភាពរលូន និងគ្រប់គ្រងសណ្តាប់ធ្នាប់បានល្អ ក្នុងដំណើរការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងនេះ និងទទួលបានលទ្ធផលល្អប្រសើរបំផុត៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


