ព័ត៌មានអន្ដរជាតិ
សាធារណរដ្ឋឆែក ត្រៀមបញ្ជូនកាំភ្លើងយន្ត រាប់រយដើម ទៅជួយ អ៊ុយក្រែន
សាធារណរដ្ឋឆែក គ្រោងនឹងបញ្ជូនសម្ភារៈយោធាបន្ថែមទៅអ៊ុយក្រែន ដើម្បីជួយប្រទេសនេះក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

កញ្ចប់ជំនួយដែលមានទំហំទឹកប្រាក់៧៣០ ២៤៨ដុល្លារអាមេរិកនេះ រួមមានកាំភ្លើងយន្តរាប់រយដើម និងកាំភ្លើងវែង និងគ្រាប់កាំភ្លើងជាង ១០០ ០០០គ្រាប់។
ដោយឡែក នៅព្រឹកថ្ងៃសុក្រទី៤ខែមីនានេះ នាយករដ្ឋមន្រ្តីឆែកបានប្រកាសថា ជនជាតិឆែកទាំងអស់នឹងមានឱកាសចូលរួមជាមួយកងកម្លាំងការពាររបស់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ដោយមិនត្រូវបានដាក់ទណ្ឌកម្មនៅក្នុងប្រទេសកំណើតនោះទេ។
គួរបញ្ជាក់ថា នៅក្រោមច្បាប់ឆែក វាជារឿងខុសច្បាប់ បើប្រជាជនរូបណាចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធបរទេស ដោយគ្មានការលើកលែងពីប្រធានាធិបតី ដែលជាអគ្គមេបញ្ជាការកងទ័ពរបស់ប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ពូទីន ប្រកាសជោគជ័យក្នុងប្រតិបត្តិការ វាយលុកអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


