ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសជោគជ័យក្នុងប្រតិបត្តិការ វាយលុកអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា “ប្រតិបត្តិការយោធាពិសេស” របស់លោក ដែលត្រូវបានគេស្គាល់ថាជា ការលុកលុយរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន គឺ “ប្រព្រឹត្តទៅយ៉ាងរលូនតាមផែនការ ប្រកបដោយជោគជ័យ”។

ការអះអាងរបស់លោកកើតឡើង បើទោះបីជាមានអ្នកវិភាគជាច្រើនបានលើកឡើងថា ការលុកលុយមិនបានដំណើរការតាមផែនការក៏ដោយ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថា បានចាប់ ពលរដ្ឋបរទេសរាប់ពាន់នាក់ធ្វើជាចំណាប់ខ្មាំង និងប្រើប្រាស់ជនស៊ីវិលធ្វើជាខែលមនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងទាំងនេះទេ។
លោកបានបន្ថែមថា ជនជាតិរុស្សី និងអ៊ុយក្រែន គឺជាប្រជាជនតែមួយ ហើយបាននិយាយទៀតថា លោកនឹងបំផ្លាញ “យុទ្ធនាការប្រឆាំងរុស្ស៊ី” ដែលបង្កើតឡើងដោយលោកខាងលិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជនជាតិថៃមួយក្រុម ចុះឈ្មោះ ទៅប្រយុទ្ធនៅ អ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


