ជីវិតកម្សាន្ដ
មកស្គាល់ការងារដំបូងៗនៃកំពូលតារាទាំងនេះមុនពេលបានល្បីល្បាញ
ថ្ងៃនេះយើងសូមជូននូវបញ្ជីឈ្មោះតារាល្បីៗ ៦ រូប ដែលចែករំលែកការងារដំបូងរបស់ពួកគេ មុនពេលក្លាយជាតារាកំពូលរបស់ហូលីវូដមកដល់សព្វថ្ងៃនេះ។
១. តារាសម្ដែង Brad Pitt

មុនក្លាយជាបុរសដែលហូលីវូដចង់បាន លោក Brad Pitt បានបន្តការសិក្សាផ្នែកសារព័ត៌មាន ប៉ុន្តែបានបោះបង់ចោលសាលាមុនពេលបញ្ចប់ការសិក្សា។ មុនពេលល្បីល្បាញ លោកធ្លាប់លក់ទូទឹកកក បើកឡានឲ្យមនុស្សល្បីៗ និងជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់។
២. តារាចម្រៀង Madonna

មុនពេល Madonna ប្រែទៅជាតារាចម្រៀងប៉ុបដែលពោរពេញដោយមនោសញ្ចេតនាកេរ្តិ៍ឈ្មោះសុះសាយ នាងធ្លាប់បម្រើការនៅហាង Dunkin Donuts ក្នុងទីក្រុងញូវយ៉ក។
៣. តារាចម្រៀង Jennifer Hudson

មុនពេល Jennifer ក្លាយជាអ្នកចម្រៀងពូកែដូចបច្ចុប្បន្ន នាងជាអ្នកបម្រើការតាមហាងអាហារ និងជាអ្នករត់តុនៅហាង Burger King។
៤. តារារ៉េប Kanye West

មុនពេល Kanye ក្លាយជាបុរសនៃមានរហស្សនាមថា “ The Kanye West” លោកជាលក់ខោអាបនៅហាងសម្លៀកបំពាក់ Gap ដ៏ល្បី ហើយរូបលោកក៏បានរៀបរាប់ពីការងារដំបូងរបស់ខ្លួន នៅក្នុងអាល់ប៊ុមចម្រៀងដែរ។
៥. តារាសម្ដែង George Clooney

មុននឹងក្លាយជាតារាហូលីវូដ លោក George ធ្លាប់ដាក់ពាក្យធ្វើការឲ្យក្រុម Cincinnati Reds Baseball ហើយត្រូវបានគេបដិសេធ។ បន្ទាប់ពីឈប់រៀនវិទ្យាល័យ លោកបានធ្វើការងារចម្រុះជាច្រើនដែលរួមមានទាំង អ្នកលក់ស្បែកជើង និងធ្វើការប្ដូរវេននៅឯចម្ការថ្នាំជក់។
៦. តារាសម្ដែង Jennifer Annisto

មុនពេលក្លាយជាអ្នកសម្ដែងរឿងប្រវត្តិសាស្ត្រ Rachel តារាសម្ដែង Jennifer ធ្លាប់ធ្វើការជាអ្នកបម្រើ អ្នកបើកទូរទស្សន៍ និងអ្នកផ្ញើសារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ bornrealist
ចុចអាន៖ រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាលនៃតារាៗលំដាប់ពិភពលោក
ចុចអាន៖ មកដឹងប្រវត្តិតារាសម្ដែងក្បាច់គុនឆ្នើម លី ស៊ាឡុង ( Bruce Lee)
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


