ព័ត៌មានជាតិ
ញុះញង់រឿងមិនពិតអំពីកងទ័ពចិន និងកិច្ចព្រមព្រៀងសម្ងាត់នៅសមុទ្ររាម ជាគំនិតចង់ផ្តួលរដ្ឋាភិបាល
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅព្រឹកថ្ងៃចន្ទនេះបានព្រមានថា រាល់ការនិយាយដដែលៗអំពីវត្តមានចិននិងកងទ័ពចិនជាញឹកញាប់ជាការញុះញង់គ្មានភស្តុតាង ក៏ជាចេតនាទុច្ចរិត ចេតនាក្បត់ ត្រូវតែបង្ក្រាបដោយគ្មានការយោគយល់។
ដោយសំដៅចំៗលើបុគ្គល ហូ វ៉ាន់ ដែលបានអួតអាងពីការយល់ច្បាប់អន្តរជាតិ ប៉ុន្តែសន្តានខ្លួនឯង មិនដែលចេះនិយាយស្តីគោរពច្បាប់ ប្រកូកប្រកាសរឿងប្រឌិតដដែលៗទាក់ទិននឹងកងទ័ពចិន ព្រមទាំងអំពាវនាវការធ្វើបាតុកម្មដែលជាអំពើញុះញង់គ្មានភស្តុតាងសម្រាប់ការពារខ្លួននិងបរិវាចំពោះមុខច្បាប់ ជាបទបំផ្លាញសន្តិភាព។

ក្នុងឱកាសកំពុងសម្ពោធសមិទ្ធផលបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ក្រុងរណបកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា ទឹកជំនន់កំពុងតែជាការលំបាកធំធេងនិងគម្រាមប្រជាជាតិខ្លួនស្ទើទូទាំងប្រទេសក្រុមនេះ ពិសេស បុគ្គល ហូ វ៉ាន់ មិនត្រឹមគ្មានសម្តីសួរសុខទុក្ខយកចិត្តទុកដាក់ និងប្រជារងគ្រោះមានត្រឹមពាក្យញុះញង់បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលជាសមិទ្ធិផល តំកល់ជាប្រយោជន៍ស្ថិតស្ថេររបស់ជាតិបង្កើតបានជាបរិយាកាសពាណិជ្ជកម្ម ការកសាងនិងអភិវឌ្ឍបានមកទល់សព្វថ្ងៃ។
សុខ លីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


