Connect with us

ព័ត៌មានជាតិ

ពលករ​រាប់​រយនាក់​ សម្រុក​ចេញ​ពីស្រុកថៃ​ចូល​មក​ស្រុកខ្មែរ​ តាម​ច្រក​របៀង​ដើម្បី​ចូល​រួម​បុណ្យ​ចូល​ឆ្នាំខ្មែរ​ខាងមុខ

បានផុស

នៅ

ក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ​ ក្នុងចំណុចកំពង់បងសល់​ ឃុំបឹងបេង ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃៗ​មានពលករ​ រាប់រយនាក់​ទាំងក្មេង ចាស់ ប្រុស ស្រី នាំគ្នាសម្រុកចេញ​ពីស្រុកថៃចូល​មកស្រុក​ខ្មែរ តាមច្រករបៀងនេះ ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាល​ការពាព្រំដែនគោក​លេខ៨១៥​ បានឱ្យដឹងនៅថ្ងៃទី ២១នេះថា លោកបាន​ឲ្យចុះ សហការជាមួយ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ កម្លាំងយោធាត្រួតពិនិត្យពលកររាប់រយនាក់ នាំគ្នាសម្រុកចេញពីស្រុកថៃចូលមកស្រុកខ្មែរ តាមច្រករបៀងដើម្បីមកចូលរួម​បុណ្យ​ចូលឆ្នាំខ្មែរខាងមុខសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានពលករបានចំនួន ១៩៧នាក់ ស្រី៩៥​នាក់ កុមារ​៣នាក់ វិលត្រឡប់​ពីប្រទេសថៃ តាមភូមិសាស្រ្ត​ប៉ុស្តិ៍ចំបក់នេះ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា​ ពលករទាំង ១៩៧នាក់ ​បានប្រគល់​ទៅឲ្យក្រុមគ្រូពេទ្​យមន្ទីរ​ពេទ្យបង្អែកម៉ាឡៃសន្តិភាពពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយ​ពីធ្វើតេស្តរហ័សរួចទាំង១៩៧នាក់នេះអវិជ្ជមានទាំងអស់។

ក្នុងនោះបានធ្វើការណែនាំដល់ពលករទាំង ១៩៧ នាក់នោះស្ដីពីការឆ្លងរាលដាលរបស់ កូវីដ១៩ រួច​ធ្វើកិច្ចសន្យាកុំឱ្យវិលទៅប្រទេសថៃទៅរកការងារធ្វើដោយខុសច្បាប់បន្តទៀតនិងឲ្យវិញត្រឡប់ទៅភូមិកំណើតវិញរៀងខ្លួន។

កម្លាំងប៉ុស្ដិ៍ចំបក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ចំបក់នៃវរសេនាតូចលេខ៨១៥ បានសហការជាមួយកម្លាំង​ផ្នែកសឹក​រង​ស្រុក​ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង​ធ្វើការ​ត្រួត​ពិនិត្យ ប្រជាពលរដ្ឋថៃ រថយន្តថៃដឹកដែលបានទំនិញ​ឆ្លងកាត់ចេញចូលនៅច្រកទ្វារ​តំបន់​ម៉ាឡៃ​ដើម្បីវិធីបង្កាការពារការរាលដាលនៃជំងឺកូវីដ១៩ នៅច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម