ព័ត៌មានអន្ដរជាតិ
បាតុកម្មខ្នាតយក្សនៅអេស្ប៉ាញប្រឆាំងនឹងប្រេងឡើងថ្លៃ
កសិកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Madrid កាលពីថ្ងៃអាទិត្យក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំដែលដាក់ឈ្មោះថា “20M Rural”ដើម្បីតវ៉ាប្រឆាំងនឹងអសមត្ថភាពរបស់រដ្ឋាភិបាលចំពោះការទប់ស្កាត់តម្លៃប្រេងឡើងចំពេលវិបត្តិអ៊ុយក្រែន-រុស្ស៊ី។
កម្មករកសិកម្ម និងកសិករ កាន់ទង់ជាតិអេស្ប៉ាញ និងស្រែកបានប្រមូលផ្តុំគ្នាតាមដងផ្លូវដែលមានទាំងត្រាក់ទ័រលាន់ឮសំឡេងកងរំពង។ បាតុករបានកំពុងតវ៉ាប្រឆាំងនឹងតម្លៃប្រេង ឥន្ធនៈ និងអាហារ កំពុងកើនឡើងខ្ពស់ ហើយបានអំពាវដល់រដ្ឋាភិបាលឲ្យជួយវិស័យរបស់ពួកគេ បញ្ឈប់ការឡើងថ្លៃ និងអនុម័តច្បាប់ថ្មីដើម្បីគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់។
លោក Pedro Barato ប្រធានសមាគមបុគ្គលិកកសិកម្ម ASAJA បាននិយាយថា ៖«អ្នកនៅទីជនបទចេញមកនិយាយថា រដ្ឋាភិបាលធ្វើឲ្យយើងគ្រប់គ្រាន់ និងការងាររបស់មនុស្សជាច្រើនប្រឈមនឹងហានិភ័យ»។ លោកបន្ថែមថា ប្រសិនបើការទាមទាររបស់អ្នកតវ៉ាមិនបានសម្រេច វានឹងបង្ហាញពីការមិនទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez។
លោកបានប្រាប់អ្នកកាសែតថា ៖«ថ្ងៃនេះគឺជាការចាប់ផ្តើមរកដំណោះស្រាយ… ល្មមគ្រប់គ្រាន់ហើយ សូមឲ្យប្រមុខរដ្ឋាភិបាលឈប់ធ្វើដំណើរ និងចាប់ផ្តើមធ្វើ»។
ប្រភពពីមន្ត្រីបានប៉ាន់ស្មានថា មនុស្សប្រហែល១៥ម៉ឺននាក់បានចូលរួមបាតុកម្ម “20M Rural”ទ្រង់ទ្រាយធំនៅទីក្រុង Madrid ដែលត្រូវបានរៀបចំ និងជំរុញដោយ Alianza Rural, COAG, ASAJA និងសហជីពកម្មករកសិកម្មផ្សេងៗទៀត។ ទោះបីជាយ៉ាងណា ក្រុមអ្នករៀបចំបានរាយការណ៍ថា មនុស្សជាង៤០ម៉ឺននាក់បានចូលរួម។
បាតុកម្មខ្នាតយក្សនេះត្រូវបានគាំទ្រដោយបណ្តាមេដឹកនាំបក្សប្រឆាំង Vox, Partido Popular និង Ciudadanos។ លោក Santiago Abascal ប្រធានគណបក្សស្តាំនិយម Vox ត្រូវបានគេរាយការណ៍ថា បានទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Pedro Sanchez ចុះចេញពីតំណែង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


