ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ បន្តទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខនេះ បន្តទៀត។
នៅក្នុងពិធីសម្ពោធជាផ្លូវការនូវផ្លូវជាតិលេខ ៥១ នាព្រឹកថ្ងៃទី ២៥ ខែមីនានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចនឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី រហូតដល់សម្ដេចលែងចង់ធ្វើតែម្ដង ដើម្បីកុំឲ្យមានការវែកញែក បន្តទៀត។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី បន្តទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ហើយឆ្នាំ ២០២២៣នេះ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី នៃការបោះឆ្នោត បន្តទៀត»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះគឺជាកិច្ចការដែលសម្ដេចត្រូវតែបន្តធ្វើ ហើយការផ្លាស់ប្ដូរបេក្ខជននាយករដ្ឋមន្ត្រីនៅពេលណានោះ គឺចាំបោះឆ្នោតរួចចាំនិយាយគ្នាបន្តទៀត។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រោះយើងមិនអាចធ្វេសប្រហែស ជាមួយនឹងកិច្ចការទាក់ទងការរក្សាសន្តិភាពរបស់ប្រទេសបានទេ បាត់អាហ្នឹងគ្រឹបគឺរលាយ តែម្ដងរត់ជាន់ជើងគ្នា»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង