ព័ត៌មានជាតិ
អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកបន្ទាយមាស
លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ បានអញ្ជើញជួបសំណេះសំណាល់ ជាមួយលោកគ្រូ អ្នកគ្រូបង្រៀន លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងគ្រួសារម៉ូតូឌុប និងតាក់ស៊ី នៅស្រុកបន្ទាយមាស ខេត្តកំពត។
នៅក្នុងពិធី ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោកប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្ត ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកបន្ទាយមាស។
លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តបានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូណ៌បានមក ដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកជីវិតទៅប្តូរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះតកូនតចៅរបស់យើង។ លោកបានបន្ថែមថា ក្នុងនាមជាគ្រួសារម៉ូតូឌុប និងតាក់ស៊ីយើង ត្រូវចូលរួមថែរក្សា ចែករំលែក រួមសុខរួមទុក្ខជាមួយគ្នា ជាពិសេសសូមកុំជឿតាមការអូសទាញ បំបែកបំបាក់ពីក្រុមអគតិមួយចំនួន។
ចំពោះអំណោយ ដែលចែកជូនមានចំនួន ១២៨៣នាក់ ហើយក្នុងម្នាក់ៗទទួលបានជាគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ២០គ.ក សារ៉ុង២ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ