ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាយតួលេខថ្មីអំពី ទាហានស្លាប់ និងរបួស ខុសពីការអះអាងរបស់ អ៊ុយក្រែន ឆ្ងាយណាស់
នេះជាលើកទី២ហើយ ក្រសួងការពារជាតិរុស្ស៊ី បានផ្តល់ព័ត៌មានថ្មីអំពីការស្លាប់ និងរបួសរបស់យោធាខ្លួន ដោយអះអាងថា ទាហានរបស់ខ្លួនចំនួន ១ ៣៥១ នាក់ត្រូវបានសម្លាប់ និង ៣ ៨២៥ នាក់រងរបួស។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពយោធាអ៊ុយក្រែនធ្លាប់អះអាងថា ទាហានរុស្ស៊ីរហូតដល់ទៅ ១៥ ០០០ នាក់ឯណោះត្រូវបានសម្លាប់ ថ្វីបើតួលេខនេះ អាចរាប់បញ្ចូលទាំងអ្នករបួស និងស្លាប់ក៏ដោយ។
ការធ្វើបច្ចុប្បន្នភាពលើកដំបូងពីក្រសួងការពារជាតិរុស្សីស្តីពីការស្លាប់ និងរបួស គឺនៅថ្ងៃទី២ខែមីនា ហើយបានបញ្ជាក់នាពេលនោះថា ទាហាន៤៩៨នាក់បានស្លាប់ ក្នុងអំឡុងការលុកលុយ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីថ្ងៃទី២១ខែមីនា ដែលកាសែត Komsomolskaya Pravda (KP) គាំទ្រវិមានក្រឹមឡាំងបានចេញផ្សាយអត្ថបទមួយ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិដែលបង្ហាញថា ទាហានរុស្ស៊ីចំនួន ៩ ៨៦១នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។
ក្រោយមក អត្ថបទនោះបានដកចេញវិញ ហើយនិពន្ធនាយករបស់ KP បានប្រាប់ BBC ថាព័ត៌មាននេះគឺជាលទ្ធផលនៃការ Hack៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សមាជិកណាតូមួយ ច្រានចោលសំណើសុំអាវុធរបស់អ៊ុយក្រែន ព្រោះមិនចង់ពាក់ព័ន្ធសង្គ្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


