វប្បធម៌ ជំនឿ
ប្រផ្នូល ៣ ចាស់ៗជឿថា នាំលាភចូលក្នុងផ្ទះ និងមានគេចង់បណ្ដាក់ទុនរកស៊ីជាមួយ
យោងតាមជំនឿខ្មែរពីបុរាណ ចំពោះលាភសំណាងដែលយើងទទួលបាន តែងតែមានប្រផ្នូលមួយកើតឡើងលើយើង ឲ្យដឹងមុនមិនខាន។ យ៉ាងណាមិញ ទាំងនេះគឺជារឿងដែលចាស់ៗ ពីជំនាន់មួយទៅជំនាន់មួយ ធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ។ ដូច្នេះ សូមពិចារណានៃជំនឿនេះ រៀងៗខ្លួន។
១ ញាក់ភ្នែក

គេមានជំនឿថា បើញាក់ភ្នែកស្ដាំនៅពេលរសៀល អ្វីដែលអ្នកគិតនឹងទទួលបានជោគជ័យសឹងតែ១០០ភាគរយ ហើយប្រសិនបើភ្នែកខាងឆ្វេងញាក់នៅពេលយប់ នឹងទទួលបានលាភសំណាង ពីមនុស្សភេទផ្ទុយ។
២ សត្វពស់លូនកាត់មុខរថយន្តឬម៉ូតូ

គេមានជំនឿថា បើសត្វពស់លូនកាត់មុខរថយន្តឬម៉ូតូ នោះនឹងមានសំណាងល្អ ដ៏ច្រើនសន្ធឹកសន្ធាប់ចូលមក។ មិនថាលាភពីមនុស្សចម្ងាយនាំមក ឬលាភជាលុយកាក់នោះទេ។ ជាពិសេសនឹងមានមនុស្សចង់បណ្ដាកទុករកស៊ីជាមួយក្នុងពេលនេះ។
៣ សុបិនឃើញរឿងហេតុផ្សេងៗ

មិនថាជាសុបិនអំពីអ្វីមួយ យោងទៅតាមជំនឿ ត្រូវបានគេជឿថា អាចជាប្រផ្នូលចង់មកដាស់តឿនផងដែរ។ សុបិនដែលនាំសំណាងល្អដូចជា សុបិនឃើញមឈូស សុបិនឃើញព្រះសង្ឃ សុបិនឃើញមាស សុបិនឃើញកាន់ឬបីក្មេង ។ល។
ទោះយ៉ាងណាក៏ដោយ គ្រូណុបមិនអាចធានាថាអ្នកនឹងមានសំណាងទាំងអស់នោះទេ នេះក៏អាស្រ័យលើសំណាង បុណ្យ របស់មនុស្សម្នាក់ៗផងដែរ ៕
គ្រូ ណុប
ចុចអាន៖ឃើញមេឃឬផ្កាយក្នុងសុបិន បង្ហាញពីគូព្រេងជិតមកដល់ រីឯអាជីពត្រូវបានដំឡើងឋានៈថ្មី
ចុចអាន៖៣ យ៉ាងហាមមានក្នុងផ្ទះ អាចទាញលាភសំណាងចេញ និងនាំភាពក្ដៅក្រហាយដល់គ្រួសារ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


