ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ប្រាប់ឈ្មោះសារធាតុគីមី ដែលទំនងជាប្រើដើម្បីបំពុលលោក Abramovich (មានវីដេអូ)
លោក Roman Abramovich បានសួរថា តើយើងស្លាប់ទេ? បន្ទាប់ពីត្រូវបានគេបំពុលដោយសារធាតុគីមីនៅក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន និងរុស្ស៊ី។

ក្រុមអ្នកជំនាញនិយាយថា អតីតម្ចាស់ក្លិបតោខៀវ Chelsea រូបនេះ មានរោគសញ្ញាធ្ងន់ធ្ងរ បន្ទាប់ពី ប៉ះពាល់ជាមួយសារធាតុគីមីសម័យសង្គ្រាមលោកលើកទីមួយ Chloropicrin ឬថ្នាំ Novichok កម្រិតទាប។
អ្នកកាសែតស៊ើបអង្កេត Christo Grozev ដែលដឹកនាំការស្រាវជ្រាវទៅលើឧបទ្ទវហេតុដ៏រន្ធត់នេះ បាននិយាយថា ក្រុមអ្នកជំនាញបានយល់ស្របថា សារធាតុគីមីដែលគេប្រើក្នុងសម័យសង្គ្រាម គឺទំនងជាត្រូវបានប្រើក្នុងការវាយប្រហារនេះ។

ចាប់តាំងពីពេលនោះមក មហាសេដ្ឋីរូបនេះមានអារម្មណ៍មិនស្រួលខ្លួន ទើបគាត់បានស្នើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ពិនិត្យមើលគាត់ថាតើគាត់អាចស្លាប់ឬក៏អត់។
លោក Abramovich និងអ្នកចរចាសន្តិភាពផ្សេងទៀត បានទទួលរងនូវរោគសញ្ញាធ្ងន់ធ្ងរ រួមទាំងងងឹតភ្នែកបណ្តោះអាសន្នផងដែរ ក្នុងបេសកកម្មកាលពីដើមខែមីនា ទៅកាន់ទីក្រុង កៀវ ដើម្បីស្វែងរកការបញ្ចប់សង្រ្គាម។
លោក Abramovich តម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង អ៊ីស្តង់ប៊ុល បន្ទាប់ពីបានហោះទៅប្រទេសតួកគី ចេញពីកិច្ចពិភាក្សានៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ថ្មីមួយ លោក Grozov បានប្រាប់បណ្តាញ YouTube របស់ Popular Politics ថា អ្នកជំនាញទាំងអស់បានយល់ស្របថា ប្រភពទំនងបំផុតនៃរោគសញ្ញារបស់ពួកគេគឺសារធាតុ Chloropicrin ដែលជាសារធាតុប្រើក្នុងសង្គ្រាមគីមី អំឡុងសង្គ្រាមលោកលើកទីមួយ និងស្តុកទុកក្នុងសង្គ្រាមលោកលើកទីពីរ។
អ្នកជំនាញបាននិយាយថា នេះមិនមែនជារឿងចៃដន្យ មិនមែនជាការពុលអាហារ និងមិនមែនជាអាឡ័កស៊ីទេ។ នេះជាសារធាតុ Chloropicrin។

ហើយអ្នកជំនាញខ្លះបានលើកឡើងថា នោះក៏អាចជាសារធាតុ Novichok ក្នុងកម្រិតទាប ដែលអាចនាំឲ្យលេចចេញរោគសញ្ញាទាំងនេះផងដែរ
ពួកគេទាំងអស់ក៏បានឯកភាពគ្នាដែរថា មធ្យោបាយតែមួយគត់ដើម្បីរកឃើញភ្នាក់ងារនេះគឺ ត្រូវនាំមនុស្សទាំងនេះទៅកាន់មន្ទីរពិសោធន៍ ឬបញ្ជូនសំណាកឈាមរបស់ពួកគេទៅកាន់មន្ទីរពិសោធន៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើទស្សនកិច្ច ចិន លើកដំបូង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន ផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


