ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើទស្សនកិច្ច ចិន លើកដំបូង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន ផ្ទុះឡើង (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សម្ព័ន្ធមិត្តដ៏សំខាន់មួយនេះ ចាប់តាំងពីទីក្រុងមូស្គូ បើកការវាយលុករបស់ខ្លួនលើប្រទេសអ៊ុយក្រែន កាលពីខែមុន។

ក្នុងការបង្ហោះលើគណនីបណ្តាញសង្គម Weibo, ស្ថានទូតរុស្ស៊ីនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា យន្តហោះរបស់លោក Lavrov បានចុះចតនៅទីក្រុង Huangshan ភាគខាងកើត។ ស្ថានទូតបានបង្ហោះរូបថតរបស់គណៈប្រតិភូ ចុះពីលើយន្តហោះ និងទទួលដោយមន្ត្រីសុខាភិបាលដែលស្លៀកពាក់ឈុតបិទជិត។
លោក Lavrov នឹងចូលរួមកិច្ចប្រជុំជាច្រើនដែលរៀបចំដោយប្រទេសចិន ដើម្បីពិភាក្សាអំពីវិធីជួយប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមអ្នកការទូតមកពីសហរដ្ឋអាមេរិក និងប្រទេសជិតខាងដែលដឹកនាំដោយក្រុមតាលីបង់ ក៏ត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ។

ប៉ុន្តែការវាយប្រហារបង្ហូរឈាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ទំនងជាត្រូវបានលើកយកមកពិភាក្សាផងដែរ។
ទីក្រុងប៉េកាំងបាននិយាយថា រដ្ឋមន្ត្រីការបរទេសលោក Wang Yi នឹងជួបប្រជុំរួមគ្នាជាមួយតំណាងនានានៅក្នុងកិច្ចប្រជុំ ប៉ុន្តែគេមិនច្បាស់ទេថាតើលោកនឹងជួបទល់មុខជាមួយលោក Lavrov ដែរឬក៏អត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិកនិយាយថា រុស្ស៊ីកំពុងផ្លាស់ប្តូរទីតាំងកងទ័ព មិនមែនដកចេញពីជុំវិញទីក្រុង កៀវ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


