Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN តក់ស្លុត ចំពោះរូបភាពជនស៊ីវិល ស្លាប់ក្នុងទីក្រុង Bucha

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថា លោកមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះរូបភាពនៃជនស៊ីវិលដែលបានស្លាប់នៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is image1170x530cropped-1024x464.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres

សរសេរនៅលើ Twitter, លោក Antonio Guterres បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ នាំទៅរកការទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព។

យោងតាមសាក្សី និងក្រុមមន្ត្រី, ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលជិត ៣០០នាក់ ខណៈពួកគេដកខ្លួនចេញពីតំបន់ក្បែរទីក្រុង កៀវ។

This image has an empty alt attribute; its file name is GettyImages-1239688545-1024x657-1.webp

លោក Guterres និយាយថា “ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរូបភាពនៃជនស៊ីវិល ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន”។ លោកក៏បានបញ្ចេញកំហឹង ដូចបណ្តាមន្ត្រីលោកខាងលិចផងដែរ។ លោក​បាន​បន្ថែម​ថា​ “​វា​ជា​ការ​ចាំបាច់​បំផុត ដែល​ការ​ស៊ើបអង្កេត​ឯករាជ្យមួយ ​នាំឲ្យ​មាន​គណនេយ្យភាព​ប្រកបដោយ​ប្រសិទ្ធភាព”​។

យ៉ាងណាក្តី ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថា កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន មិនបានសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha ទេ ដោយអះអាងថា វីដេអូ និងរូបថតសាកសព គឺជាការបង្កហេតុមួយទៀត ដោយរដ្ឋាភិបាលអ៊ុយក្រែន៕

This image has an empty alt attribute; its file name is 397420a40d4998a842a1f45aab6f6d15.jpg

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ប្រមុខ ណាតូ ព្រមានថា ការវាយប្រហារនៅអ៊ុយក្រែននឹងបន្ត រុស្ស៊ីមិនមែនដកទ័ព ពិតប្រាកដទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម