KPT+
ភូមិគ្រឹះកូនប្រសា David Beckam ដែលទើបការថ្មីថ្មោង ដឹងតម្លៃហើយ ពិតជាមិនធម្មតា
ក្នុងចំណោមគូស្នេហ៍តារាវ័យជំទង់ ដែលប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស និងអាមេរិកចាប់អារម្មណ៍ខ្លាំងបំផុត គឺកូនប្រុសច្បងរបស់ David Beckham ជាមួយភរិយាមាននាមជាអ្នកស្នងមរតក គឺនាង Nicola Peltz។

គូស្នេហ៍មួយគូនេះ ត្រូវបានគេដឹងថា គ្រោងនឹងរស់នៅជាមួយគ្នាក្នុងភូមិគ្រឹះដ៏ប្រណិតមួយក្នុងតម្លៃ ៣៥០ លានដុល្លារ នៅ Beverly Hills រដ្ឋ Los Angeles ទីក្រុង New York ។


ភូមិគ្រិះនេះត្រូវបានសាងសង់ក្នុងឆ្នាំ ២០២០ ហើយមានផ្ទៃដីសរុប ៧,៧០០ ហ្វីតការ៉េ មានបន្ទប់គេង ៥ បន្ទប់ទឹក ៧ ជាមួយនឹងរចនាបទកញ្ចក់ និងពិតានខ្ពស់។ ជាពិសេសមានបន្ទប់យូហ្គាឯកជន កន្លែងហាត់ប្រាណ សូណា និងស្ទីម បារភេសជ្ជៈ រោងកុនឯកជន អាងហែលទឹកក្រៅ បន្ទប់ទទួលភ្ញៀវធំ និងតំបន់ជប់លៀងនៅលើដំបូល សម្រាប់ការមើលថ្ងៃលិច រួមទាំងគ្រឿងសង្ហារិមប្រណិត និងសម្ភារៈប្រើប្រាស់ទំនើបៗជាច្រើនទៀត។





គួរបញ្ជាក់ថា Brooklyn Beckham អាយុ ២៣ ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១០ លានដុល្លារ ។ លោកគឺជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ របស់អតីតតារាបាល់ទាត់អង់គ្លេស David Beckham ហើយឪពុកម្ដាយរបស់ Brooklyn មានទ្រព្យសរុបចំនួន ៤៥០លានដុល្លារ ។ ចំណែក Nicola Peltz អាយុ ២៧ ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណ ៥០ លានដុល្លារ ជាកូនស្រីរបស់មហាសេដ្ឋីអាមេរិក Nelson Peltz និង Claudia Heffner ជាអតីតតារាម៉ូដែល។ យោងតាមរបាយការណ៍ ឪពុករបស់នាង មានទ្រព្យដល់ទៅ ១.៧ ពាន់លានដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham
ចុចអាន៖ជីវប្រវត្តិតួឯកប្រុសក្នុងរឿង “ជីវិតស្រ្តីមេផ្ទះ” មុនពេលបាត់បង់ជីវិត ពីវិស័យភាពយន្តឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


