ជីវិតកម្សាន្ដ
ជីវប្រវត្តិតួឯកប្រុសក្នុងរឿង “ជីវិតស្រ្តីមេផ្ទះ” មុនពេលបាត់បង់ជីវិត ពីវិស័យភាពយន្តឥណ្ឌា
Sushant Singh Rajput កើតថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៨៦ និងទទួលមរណភាពនាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ លោកត្រូវបានប្រជាជនកម្ពុជាស្គាល់ច្បាស់ថា ជាតួអង្គម៉ាណាវ ក្នុងរឿង “ជីវិតស្ត្រីមេផ្ទះ” ។

ជីវិតដំបូង និងការអប់រំ កើតនៅ Patna ក្នុងរដ្ឋ Bihar និងមានឪពុកឈ្មោះ Krishna Kumar Singh និង ម្ដាយ Usha Singh ។ ឪពុករបស់លោក គឺជាមន្ត្រីបច្ចេកទេសចូលនិវត្តន៍ ហើយបានធ្វើការនៅ Bihar State Handloom Corporation នៅ Patna ។ លោកគឺជាកូនពៅក្នុងចំណោមបងប្អូន៥នាក់ ហើយមានឈ្មោះហៅក្រៅថា Gulshan។ លោកបានចូលរៀននៅវិទ្យាល័យ St. Karen’s នៅ Patna។ គ្រួសាររបស់លោក បានផ្លាស់ទៅទីក្រុង Delhi បន្ទាប់ពីម្ដាយស្លាប់ក្នុងឆ្នាំ ២០០២ និងជាកន្លែងដែល Rajput បានបញ្ចប់ការសិក្សា កម្រិតមធ្យមនៅ Kulachi Hansraj Model School ។

Rajput ត្រូវបានគេរាយការណ៍ថា ជាអ្នកអានដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំង លើរូបវិទ្យាតារាសាស្ត្រ ហើយបានឈ្នះការប្រកួតកីឡាអូឡាំពិកជាតិផ្នែករូបវិទ្យា។ លោកបានទទួលការចូលរៀននៅមហាវិទ្យាល័យវិស្វកម្មដេលី ដើម្បីបន្តបរិញ្ញាបត្រវិស្វកម្មផ្នែកវិស្វកម្មមេកានិច។ ប៉ុន្តែលោកមិនមានចំណាប់អារម្មណ៍ លើផ្នែកវិស្វកម្មទេ តែដោយសារតែគ្រួសារបានផ្តល់នូវជម្រើស ដែលធ្វើឲ្យលោកមិនពេញចិត្តសោះ។ ជំនួសមកវិញ លោកចង់ក្លាយជាអវកាសយានិក ហើយក្រោយមកជាអ្នកបើកយន្តហោះកងទ័ពអាកាស ប៉ុន្តែយូរៗក៏ចាប់អារម្មណ៍លើវិស័យបូលីវូដវិញ ក្នុងនាមជាអ្នកគាំទ្រ របស់ Shah Rukh Khan ។
អាជីពដំបូង និងកម្មវិធីទូរទស្សន៍ បានកើតឡើងនៅពេលដែលលោកសិក្សានៅមហាវិទ្យាល័យវិស្វកម្ម Delhi លោកបានចុះឈ្មោះរៀននៅក្នុងថ្នាក់រាំរបស់ Shiamak Davar។ មិនយូរប៉ុន្មាន លោកក៏ចាប់ផ្ដើមចូលរៀនក្នុងថ្នាក់សម្ដែងក្រោមអ្នកដឹកនាំល្ខោន Barry John។ ក្រោយមកលោកបានដើរតួជាអ្នករាំតាមឆាកអមតារាល្បីៗ និងនៅក្នុងការសម្តែងរបស់ Aishwarya Rai ក្នុងពិធីបិទការប្រកួត Commonwealth Games ឆ្នាំ ២០០៦។ ក្នុងឆ្នាំ២០០៦ លោកបានឈប់រៀនផ្នែកវិស្វកម្មក្នុងកំឡុងឆ្នាំទី ៤ ដើម្បីចាប់ផ្ដើមអាជីពសិល្បៈ និងការសម្ដែងពេញទំហឹង។
Rajput ត្រូវបានគេហៅជាបន្តបន្ទាប់ ឲ្យធ្វើជាតួកទីពីរនៅក្នុងរឿងភាគទូរទស្សន៍ Kis Desh Mein Hai Meraa Dil ក្នុងឆ្នាំ ២០០៨។ ទន្ទឹមនោះ លោកក៏បានបង្ហាញខ្លួនដំបូងក្នុងរឿងបូលីវូដ រឿង “Kai Po Che” នាឆ្នាំ ២០១៣ ដែលបានក្លាយជាជោគជ័យផ្នែកពាណិជ្ជកម្ម និងសំខាន់បំផុតសម្រាប់លោកផ្ទាល់។

ការសម្ដែងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីផលិតករ Ekta Kapoor ដែលបានអះអាងឲ្យលោកអាចដើរជាតួឯកក្នុងរឿង “ជីវិតស្រ្តីមេផ្ទះ” (Pavitra Rishtad) ដោយសម្តែងជាតួអង្គម៉ាណាវ និងជាខ្សែភាពយន្តវែងជាងគេក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ យ៉ាងណាមិញ តួនាទីនេះត្រូវបានគេរាយការណ៍ថាជារបកគំហើញមួយសម្រាប់លោក ហើយក៏បានឈ្នះពានរង្វាន់ទូរទស្សន៍ជាច្រើន រួមទាំងពានរង្វាន់ដំបូង។ លោកក៏បានឈ្នះពានរង្វាន់ទូរទស្សន៍ធំៗចំនួនបី ក្នុងប្រភេទតារាប្រុសល្អបំផុត និងជាតារាដែលពេញនិយមបំផុតផងដែរ។ លោកក៏បានទទួលការតែងតាំងជាលើកដំបូងសម្រាប់ពានរង្វាន់ Filmfare សម្រាប់តារាសម្តែងល្អបំផុត ហើយបានក្លាយជាការតែងតាំង ឈ្នះនៅក្នុងមហោស្រពភាពយន្តឥណ្ឌានៃទីក្រុងមែលប៊ន។ ក្រៅពីការសម្ដែង Rajput គឺជាស្ថាបនិកនៃអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានគេសរសើរថា ជាសហស្ថាបនិកនៃការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា។

ប៉ុន្តែជារឿងស្ដោកស្ដាយខ្លាំង Rajput បានស្លាប់ដោយការធ្វើអត្តឃាតនៅផ្ទះរបស់ខ្លួននៅ Bandra, ទីក្រុង Mumbai ក្នុងខែមិថុនា ឆ្នាំ ២០២០ ក្នុងអាយុ ៣៤ ឆ្នាំ។ ខ្សែភាពយន្តចុងក្រោយរបស់លោក គឺ Dil Bechara ក្នុងឆ្នាំ ២០២០ ត្រូវបានចេញផ្សាយជាបន្តបន្ទាប់ នៅលើវេទិកាផ្សាយ Hotstar ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ
ចុចអាន៖ស្វាមី ម៉ារីម៉ា មានប្រវត្តិមិនធម្មតា មុនក្លាយជាតារាល្បីលំដាប់ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


