KPT+
ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham
អ្នកណាៗក៏ដឹងថា នាង Nicola Peltz និងកូនកំលោះ Brooklyn ដែលជាកូនប្រុសច្បងរបស់ David Beckham បានរៀបការកក្រើកសហរដ្ឋអាមេរិក និងអស្ចារ្យបំផុតមិនធ្លាប់មាន។ ប៉ុន្តែតាមពិតទៅ នាងគឺជាកូនស្រីរបស់លោក Nelson Peltz ដែលជាស្ថាបនិកនៃអាជីវកម្មវិនិយោគ ជាអ្នកមានបំផុតរបស់ពិភពលោកដូចគ្នា។


ជាការពិត នៅក្នុងព្រឹត្តិការណ៍នេះ មានបណ្តាញសារព័ត៌មានជាច្រើន បានចាប់អារម្មណ៏ទៅលើរ៉ូបអាពាហ៍ពិពាហ៍ និងម៉ូដសក់ដ៏ប្រណីតបំផុត គ្រឿងតុបតែង រួមទាំងបរិយាកាសប្រកបដោយភាពប្រណីត ប៉ុន្តែក៏មានមនុស្សជាច្រើនចង់ដឹងថា ឪពុកកូនក្រមុំដែលរៀបការកក្រើកអាមេរិករូបនេះ ជាអ្នកជំនួញប្រភេទណា ទើបលោកក្លាយជាមហាសេដ្ធីបាន។

យោងតាមទស្សនាវដ្តី Forbes លោក Nelson Peltz គឺជាអ្នកវិនិយោគ និងជាស្ថាបនិកក្រុមហ៊ុនវិនិយោគ Trian Partner របស់អាមេរិក។ បច្ចុប្បន្នក្រុមហ៊ុននេះ គ្រប់គ្រងទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់ ៨.៥ ពាន់លានដុល្លារ។ កាលពីមុនក្រុមហ៊ុនមានផលប័ត្រវិនិយោគខ្ពស់គួរសម។ ក្នុងនោះលោកក៏ជាអ្នកមើលការខុសត្រូវលើធនាគារ New York Mellon, DuPont និងក្រុមហ៊ុនអាហារ Mondelez International ផងដែរ។
នៅឆ្នាំ២០១៧ Nelson ជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ Proctor & Gamble (P&G) បន្ទាប់ពីមានការតស៊ូជាមួយក្រុមប្រឹក្សាភិបាល ដែលមិនយល់ព្រមឲ្យលោក ជាផ្នែកមួយនៃក្រុមប្រឹក្សាភិបាល។

ចំពោះទ្រព្យសម្បត្តិរបស់ Nelson ទស្សនាវដ្តី Forbes បានដាក់ចំណាត់ថ្នាក់លោក ជាអ្នកមានបំផុតទី ១៧២៩ នៅលើពិភពលោក ព្រមជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១.៦ ពាន់លានដុល្លារ។ ទន្ទឹមនោះយើងខ្ញុំក៏សូមបង្ហាញទ្រព្យរបស់លោក ដែលមានតាំងពីឆ្នាំ ២០១៣មកដូចខាងក្រោម៖
-ក្នុងឆ្នាំ ២០១៣ គាត់មានទ្រព្យសម្បត្តិ១.២ ពាន់លានដុល្លារ។
-ក្នុងឆ្នាំ ២០១៤ គាត់មានទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារអាមេរិក។
-ក្នុងឆ្នាំ ២០១៥ ទ្រព្យសម្បត្តិមានតម្លៃ ១.៩ ពាន់លានដុល្លារ។
-នៅឆ្នាំ ២០១៦ ទ្រព្យសម្បត្តិមានតម្លៃ ១,៤០០ លានដុល្លារ។
-ក្នុងឆ្នាំ ២០១៧ ទ្រព្យសម្បត្តិមានតម្លៃ១.៥ ពាន់លានដុល្លារ។
-ក្នុងឆ្នាំ ២០១៨ ទ្រព្យសម្បត្តិមានតម្លៃ ១,៧០០លានដុល្លារអាមេរិក។
-ក្នុងឆ្នាំ ២០១៩ ទ្រព្យសម្បត្តិមានតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក។
-នៅឆ្នាំ ២០២០ ទ្រព្យសម្បត្តិមានតម្លៃ ១.៦ពាន់លានដុល្លារអាមេរិក។
-នៅឆ្នាំ ២០២១ ទ្រព្យសម្បត្តិមានតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក។
-នៅឆ្នាំ ២០២២ ទ្រព្យសម្បត្តិមានតម្លៃ ១.៧ ពាន់លានដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


