ព័ត៌មានជាតិ
ចូលឆ្នាំ៣ថ្ងៃ ភ្ញៀវទេសចរជិត៦០ម៉ឺននាក់បានទៅកម្សាន្តតាមតំបន់រមណីយដ្ឋានក្នុងខេត្តបាត់ដំបង
នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង មានចំនួនរហូតដល់ជិត៦សែននាក់។ នេះបើយោងតាមរបាយការណ៍ផ្លូវវការរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរសរុប ១០៧,២៥៤ នាក់ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ ១០៦,៩៣៩ នាក់ ចំនួនភ្ញៀវទេសចរអន្តរជាតិ ៣១៥ នាក់។ ឯនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរសរុប ២៤១,៨១៧ នាក់ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ ២៤១,៣៨៩ នាក់ ចំនួនភ្ញៀវទេសចរអន្តរជាតិ ៤២៨ នាក់ និងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរសរុប ២១៦,៥៤៧ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ២១៦,១៧៩ នាក់ ភ្ញៀវទេសចរអន្តរជាតិ ៣៦៨ នាក់។ សរុបទាំង៣ថ្ងៃចំនួនចំនួនភ្ញៀវទេសចរមានចំនួន ៥៦៥,៦១៨ នាក់ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ ៥៦៤,៥០៧ នាក់ និង ចំនួនភ្ញៀវទេសចរអន្តរជាតិ ១,១១១ នាក់។

បើតាមរបាយការណ៍ដដែល គឺនៅក្នុងខេត្តបាត់ដំបង រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាដែលភ្ញៀវទេសចរទភលេងកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ មានដូចជា រមណីយដ្ឋាន ប្រាសាទបាណន់ រមណីយដ្ឋាន ភ្នំសំពៅ រមណីយដ្ឋាន ប្រាសាទឯកភ្នំ អាងកំពីងពួយ ចំការស្វាយ ស្ទឹងថ្មដាចំការធុរេនទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ភ្នំកំពូល ចំការធុរេនអូរតង វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ រមណីយដ្ឋាន ស្ទឹងក្រញូង គោលដៅទេសចរណ៍ ស្ទឹងថ្វាក រមណីយដ្ឋាន ចំការមៀនរមណីយដ្ឋាន អូរទទា ត្រជាក់ចិត្ត គោលដៅទេសចរណ៍ វត្តភ្នំចំបាំង។ បន្ថែមលើនេះ មានមណ្ឌលកម្សាន្ត សួនទឹកសុភមង្គល ផ្ទះផ្កា Begonia សួនផ្កា ច្បារមាត់ស្ទឹង សួនផ្កា ភ្នំសំពៅ និងសួនផ្កា ឈើទាល។

ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបែកចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរណ៍ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត ព្រមទាំងបានណែនាំដល់ម្ចាស់រមណីយដ្ឋាន ត្រូវតែមានការប្រុងប្រយ័ត្នចំពោះការឆ្លងនៃជម្ងឺកូវីដ-១៩ ៕
ដោយ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស