KPT+
រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ
ឌូបៃ ជាទីក្រុងដ៏ល្បីល្បាញ ដែលសម្បូរទៅដោយមាស សឹងគ្រប់កន្លែង ជាពិសេសវាជាទីក្រុងដ៏ប្រណីតបំផុតលើលោក។ ទីក្រុងនៃប្រទេសអារ៉ាប់រួមមួយនេះ បានជាប់ឈ្មោះជាទីក្រុងថ្លៃផុតលេខលើលោកជាច្រើនឆ្នាំមកហើយ ដែលវាជាកន្លែងប្រមូលផ្ដុំដោយមហាសេដ្ឋីលាក់មុខរស់នៅជាច្រើនរយនាក់។

ក្រៅពីល្បីល្បាញខាងប្រណីតភាព ឌូបៃ ក៏មានរឿងរ៉ាវប្លែកៗមួយចំនួនទៀត ដែលយើងមិនអាចរកឃើញនៅប្រទេសផ្សេងឡើយ។ រឿងទាំងនោះមាន៖
ចិញ្ចឹមសត្វព្រៃ

ប្រជាជននៅឌូបៃ ជាពិសេសអ្នកមានៗតែងតែយកសត្វព្រៃដូចជាតោ ខ្លារខិន ឬខ្លាផ្សេងៗ មកទុកនៅក្នុងផ្ទះរបស់ពួកគេ។ ពួកគេចាត់ទុកសត្វទាំងនោះប្រៀបបាននឹង សត្វចិញ្ចឹម នៅក្នុងគ្រួសារ ដោយនាំពួកវាទៅដើរលេងក្នុងសួនច្បារ ជិះឡានទំនើបកម្សាន្ត និងស៊ីអាហារឆ្ងាញ់ៗដូចជាត្រីបាឡែនជាដើម។
គំនរសំរាមថ្លៃបំផុត

ទីក្រុងឌូបៃ ជាទីក្រុងដែលពួកមហាសេដ្ឋីរាប់សិបនាក់កំពុងសម្ញែងខ្លួនគ្រប់ទីកន្លែង។ ដូច្នេះពួកគេភាគច្រើនសុទ្ធតែមានរថយន្តទំនើបជិះគ្រប់គ្នា។ ប៉ុន្តែដោយសារពន្ធរថយន្តនៅទីនោះថ្លៃខ្លាំង ហើយដើម្បីគេចពីពន្ធ សេដ្ឋីជាច្រើនប្រើរថយន្តខ្លួនតែមួយតឹកៗប៉ុណ្ណោះ រួចបោះចោលទៅកន្លែងចាក់សំរាម។ អ៊ីចឹងហើយបានជា ឌូបៃ ជាប់ឈ្មោះជាទីក្រុងមានកន្លែងចាក់សំរាមថ្លៃបំផុតក្នុងពិភពលោក។
មនុស្សយន្តប្រណាំងអូដ្ឋ

ការប្រណាំងអូដ្ឋជាប្រភេទកីឡាដ៏ពេញនិយម និងទាក់ទាញនៅឌូបៃ។ ពីអតីតកាល ក្មេងៗត្រូវបានបង្វឹកឱ្យជិះអូដ្ឋយ៉ាងជំនាញ ដើម្បីចូលរួមការប្រឡងប្រណាំងជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្រោយមកដើម្បីធានាសុវត្ថិភាព ពួកគេបានបង្កើតមនុស្សយន្តរាប់សិបលានគ្រឿងឱ្យជិះអូដ្ឋប្រណាំងជំនួសមនុស្សពិតវិញ។
សណ្ឋាគារស្រោបមាស

សណ្ឋាគារ Emirates Palace គឺជាសណ្ឋាគារថ្លៃបំផុតមួយក្នុងពិភពលោក។ ពិដានសណ្ឋាគារនេះមានទំហំ ២ពាន់ម៉ែត្រការ៉េ ត្រូវបានស្រោបដោយស្រទាប់ប្រាក់ និងមាសសុទ្ធ។ ជារៀងរាល់ ៤-៥ ឆ្នាំម្ដង សណ្ឋាគារនឹងរុះរើមាសចាស់ៗ ឬជួសជុលមាសដែលខូចជាថ្មី។
បន្ថែមពីលើភាពប្រណីតខាងលើ ទីក្រុងឌូបៃក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរពីពិភពលោកជាមួយនឹងសំណង់អគារខ្ពស់ៗ អាងទឹកជ្រៅបំផុតលើលោក សារមន្ទីរវិទ្យាសាស្ត្រដំបូងគេ ធុងសំរាមតម្លៃរាប់ម៉ឺនដុល្លារ និងទីលានវាយកូនគោលក្រោមសមុទ្រ។ល៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឌូបៃ វ៉ាដាច់ ប៉ូឡូញ បំបែកឯកទគ្គកម្មអាងមុជទឹកជ្រៅជាងគេលើលោក
ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


