ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីទទូចឱ្យពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសទី ៣ ដើម្បីសុខភាព និងការពារអាយុជីវិត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២នេះ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលយកការចាក់វ៉ាក់សាំង ដូសទី ៣ ខណៈចំនួនអ្នកទទួលនូវដូសទី ៣ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។

នៅកម្ពុជាមានប្រជាពលរដ្ឋជាង ៦ លាននាក់ (៦ ៤០០ ០០០) មិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី ៣។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា “ចំណុចនេះគឺទាមទារអំពីសុខមាលភាពរបស់បងប្អូន និងការពារអាយុជីវិតក៏ដូចជាក្រុមគ្រួសារ និងខ្លួនយើងម្នាក់ៗ”។

ការចាក់ដូសទី ៣ គឺជាកាតព្វកិច្ច មិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ ពោលគឺជាការចាក់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្រ។ ហើយប្រសិនបើមិនបានចាក់ ក៏មិនមានច្បាប់មួយណាតម្រូវឱ្យមានការផាកពិន័យ និងវិធានការរដ្ឋបាលនោះទេ។
សម្ដេចតេជោ ហ៊ុន សែន នៅតែទទូចឱ្យបងប្អូនជនរួមជាតិទៅទទួលយកដូសទី ៣ ដែលជាដូសតិចបំផុត ដែលត្រូវតែមានសម្រាប់អ្នកដែលបានចាក់ដូសទី ១ និងទី ២ រួចហើយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


