KPT+
ម្ហូបប្រពៃណី ឌូបៃ ចម្អិនអូដ្ឋទាំងមូល ពួកអភិជនទើបមានឱកាសទទួលទាន
ប្រទេសនីមួយៗមានមុខម្ហូបប្លែកៗរៀងៗខ្លួន ខណៈម្ហូបប្រពៃណីរបស់ប្រជាជន ឌូបៃ នឹងធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលមិនខាន ព្រោះវាជាម្ហូបសាច់អូដ្ឋទាំងមូលដែលមានតម្លៃថ្លៃខ្លាំងបំផុត។

មុខម្ហូបពិសេសនេះ មានឈ្មោះថា «សាច់អូដ្ឋចិញ្រ្ជាំ»។ ម្ហូបនេះមានតាំងពីយូរយារណាស់មកហើយ ដែលប្រជាជនឌូបៃតែងបរិភោគនៅថ្ងៃបុណ្យធំៗ និងព្រឹត្តិការណ៍សំខាន់ៗ។ ដូច្នេះហើយ ភ្ញៀវដែលទៅកម្សាន្តទីនោះ កម្រមានឱកាសបានឃើញ ឬបានភ្លក់ម្ហូបនេះណាស់។
«សាច់អូដ្ឋចិញ្រ្ជាំ» បច្ចុប្បន្នបានបំបែកកំណត់ត្រាម្ហូបធំជាងគេក្នុងពិភពលោក។ លក្ខណៈពិសេសបំផុតនៃម្ហូបនេះ មិនដូចឈ្មោះរបស់វានោះទេ ព្រោះខ្លួនអូដ្ឋមិនត្រូវកាត់ជ្រៀកមួយបំណែកណាឡើយ ដោយត្រូវរក្សារូបរាងដើមឱ្យនៅទាំងអស់តែម្ដង។ ទម្រាំបានមុខម្ហូបនេះសម្រាប់បរិភោគ វាទាមទារជំនាញពីមេចុងភៅដើម្បីសម្អាតសាច់អូដ្ឋពីខាងក្នុង ដោយមិនធ្វើឱ្យខូចស្បែកឡើយ។

រីឯពោះរបស់អូដ្ឋត្រូវញាត់ជាមួយសាច់ចិញ្ច្រាំផ្សេងទៀតធ្វើជាស្នូលដូចជា ចៀម ឬពពែ គ្រឿងទេស និងផ្សិតជាដើម។ រូបមន្តសម្រាប់ចម្អិន «សាច់អូដ្ឋចិញ្រ្ជាំ» ដំបូងមេចុងភៅនឹងដាក់គ្រឿងទេសចូលលាយជាមួយសាច់ចៀម ឬពពែចិញ្រ្ចាំ។ រួចយកសាច់ចៀម ឬពពែដែលលាយគ្រឿងរួចរាល់ដាក់ចូលក្នុងពោះអូដ្ឋ រហូតដល់ណែន។ ជំហានបន្ទាប់គេនឹងទម្លុះដែកកាត់ខ្លួនអូដ្ឋ។ បន្ទាប់មកអូដ្ឋ ត្រូវយកទៅដុតក្នុងឡធ្យូងរយៈពេលជាង១ថ្ងៃ ១យប់។ ហើយនៅពេលអូដ្ឋឆ្អិន គេត្រូវលើកដាក់លើតុទាំងមូល ហាមកាត់ជាបំណែកតូចៗដាច់ខាត។
ជាធម្មតាអូដ្ឋ១ អាចចម្អែតមនុស្សពី ៨០-១០០នាក់ឯណោះ ប៉ុន្តែឥស្សរជនទីក្រុងឌូបៃកំណត់មនុស្សបរិភោគត្រឹមតែ ១០-២០នាក់ប៉ុណ្ណោះ ហើយការហូបឱ្យសល់គឺជាបម្រាមសម្រាប់អ្នករួមតុទាំងអស់។
បច្ចុប្បន្ន ម្ហូបនេះត្រូវបានចាត់ទុកជាម្ហូបប្រណីតសម្រាប់តែពួកអភិជន និងអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ តម្លៃមុខម្ហូបនេះក៏ថ្លៃខ្លាំងដែរ ដូច្នេះហើយមនុស្សសាមញ្ញកម្រនឹងមានឱកាសទទួលទានវាណាស់៕






ប្រែសម្រួល៖ សន្យា
-
ចរាចរណ៍២៤ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


