KPT+
យល់ដឹង៖ ពស់ប្រភេទណា ដែលមានពិសខ្លាំងបំផុតលើផែនដី?
ពស់ពិសមានច្រើនប្រភេទណាស់នៅលើលោកយើងនេះ។ ពស់ខ្លះពិសខ្លាំង រីឯពស់ខ្លះមិនសូវមានពិសធ្ងន់ធ្ងរ។
ជាទូទៅ គ្នាយើងភាគច្រើនធ្លាប់ដឹងថា ពស់ដែលមានពិសសាហាវ គឺជាប្រភេទពស់វែក ប៉ុន្តែវាមិនមែននោះទេ។ អ៊ីចឹង! តើពស់ប្រភេទណាមានពិសខ្លាំងបំផុតលើលោក?
១/ ពស់ទឹកសាបតាប៉ាន (Inland Taipan)

ពស់នេះ ជាពស់មានពិសខ្លាំងបំផុតលើពិភពលោក វាមានប្រភពនៅប្រទេសអូស្ត្រាលី។ ពិសរបស់វាអាចបាញ់បាន ១១០ មីលីក្រាម និងអាចសម្លាប់មនុស្សបានរហូត ១០០ នាក់ក្នុងម្ដង ឬសម្លាប់កណ្ដុរបាន ២៥ ម៉ឺនក្បាល។
២/ ពស់ត្នោតភាគខាងកើត (Eastern Brown Snake)

ពស់ពិសសាហាវលំដាប់ទី២នេះ មាននៅភាគកណ្ដាលប្រទេសអូស្ត្រាលី និងភាគខាងកើតប្រទេសញូហ្គីណេ។ ពិសរបស់វាត្រឹមតែ ១/១៤,០០០ មីលីក្រាម អាចសម្លាប់មនុស្សម្នាក់។
៣/ ពស់ខៀវ (Blue Krait)

ពស់នេះ ភាគច្រើនមាននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពិសរបស់វាខ្លាំងជាងពស់វែក Cobra ៦ ដង។
៤/ ពស់តាប៉ាន (Taipan)

ពស់ប្រភេទនេះមានច្រើននៅឯប្រទេសអូស្ដ្រាលី។ ពិសរបស់វាអាចសម្លាប់កណ្ដុរ ១២ ពាន់ក្បាលក្នុងពេលព្រួសម្ដង។
៥/ ពស់ពិសខ្មៅ (Black Mamba)

ពស់ពិសពណ៌ខ្មៅ ភាគច្រើនមាននៅទ្វីបអាហ្វ្រិក ជាពស់វាលឿនបំផុតលើលោកក្នុងចម្ងាយ ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ពស់នេះ អាចចឹកសម្លាប់មនុស្សបានពី ១០-២៥នាក់ ព្រោះពេលដែលវាចឹកម្ដងអាចបញ្ជូនពិសចូលទៅក្នុងរាងកាយ ៤០០ មីលីក្រាម និងអាចស្លាប់ក្នុងរយៈពេលត្រឹមតែ ១៥-៣០ នាទីប៉ុណ្ណោះ។
៦/ ពស់ស្បែកខ្លា (Tiger Snake)

ភាគច្រើនពស់ប្រភេទនេះ មាននៅប្រទេសអូស្ដ្រាលី ពិសរបស់វាប៉ះពាល់ខាងប្រព័ន្ធ កោសិកាប្រសាទខ្លាំងផុត និងអាចសម្លាប់ជិវិតមនុស្សសត្វក្នុងរយៈពេល ៣០ នាទីក្រោយវាចឹក ។
៧/ ពស់វែកហ្វីលីពីន (Philippine Cobra)

ពស់វែកភីលីពីន ភាគច្រើនមាននៅប្រទេសហ្វីលីពីន។ ពិសរបស់វាអាចសម្លាប់ជីវិតបានក្នុងរយៈពេល ៣០ នាទីបន្ទាប់ពីចឹក។ រីឯប្រវែងរបស់វាអាចមានដល់ ៣ ម៉ែត្រ។
៨/ ពស់វែក (Vipers)

ពស់វែក ភាគច្រើនមាននៅតំបន់អាស៊ី ប្រទេសឥណ្ឌា និងចិន។ បើពស់នេះចឹកមនុស្ស ការឈឺចាប់អាចមានពី ២-៤ សប្ដាហ៍ ហើយស្នាមហើមពី ៤៨-៧២ ម៉ោង អ្នកនឹងអាចស្លាប់ក្នុងកំឡុងពេល ១-១៤ ថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reptile Gardens
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


