ព័ត៌មានអន្ដរជាតិ
ស្រាវីស្គីដបធំជាងគេបំផុតលើពិភពលោក ដាក់ដេញថ្លៃហើយ
ស្រាវីស្គីដបដែលគេឲ្យឈ្មោះថា The Intrepid នឹងត្រូវដាក់ដេញថ្លៃតាមអ៊ីនធឺណិត នៅថ្ងៃទី ២៥ ខែឧសភា បន្ទាប់ពីទទួលការអនុញ្ញាតពីក្រុមហ៊ុនដេញថ្លៃអន្តរជាតិ Lyon & Turnbull។

ដបដាក់ស្រានេះ មានកម្ពស់ ១.៨ម៉ែត្រ ហើយផ្ទុកចំណុះបាន ៣១១លីត្រ ឬស្មើនឹងស្រា ៤៤៤ដប។ ពួកគេសង្ឃឹមថា ស្រានេះមិនត្រឹមតែជាស្រាដបធំជាងគេនៅលើភពផែនដីដូចដែលបានបញ្ជាក់ដោយ Guinness World Records កាលពីខែកញ្ញាឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាស្រាដបមានតម្លៃថ្លៃបំផុតផងដែរ។

កំណត់ត្រាបច្ចុប្បន្ន ត្រូវបានកាន់កាប់ដោយស្រា The Macallan 1926 អាយុ ៦០ឆ្នាំដែលលក់ក្នុងតម្លៃ ១.៩លានដុល្លារអាមេរិកនៅឯការដេញថ្លៃ Sotheby’s ក្នុងឆ្នាំ ២០១៩។
យោងតាម Lyon & Turnbull, មួយភាគបួននៃការលក់ណាមួយលើសពីគោលដៅ ១.៦២លានដុល្លារ នឹងត្រូវបានបរិច្ចាគទៅឲ្យអង្គការសប្បុរសធម៌ Marie Curie ដែលជាអង្គការមើលថែអ្នកជំងឺដំណាក់កាលចុងក្រោយ។

ស្រា The Intrepid ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូរវាងក្រុមហ៊ុនវិនិយោគ Fah Mai Holdings Group និង Rosewin Holdings ត្រូវបានគេដាក់ឈ្មោះដើម្បីជាការគោរពចំពោះអ្នករុករកកំពូលទាំង ១១ របស់ពិភពលោក រួមមានជនជាតិអង់គ្លេសលោក Sir Ranulph Fiennes ផងដែរ ដែលលោកជាមនុស្សដំបូង ឆ្លងកាត់ទ្វីបអង់តាក់ទិកដោយថ្មើរជើង និងលោកវេជ្ជបណ្ឌិត Geoff Wilson ដែលជាអ្នករុករកតំបន់ប៉ូលដ៏ល្បីល្បាញម្នាក់ទៀតដែលមកពីប្រទេសអូស្ត្រាលី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asian One

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ