ព័ត៌មានជាតិ
កម្ពុជាណែនាំឲ្យមន្ត្រីការទូតធ្វើចត្តាឡីស័កឲ្យពេញ ១៤ ថ្ងៃ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិដែលកាន់ទិដ្ឋការការទួត «វីសា អេ»ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញ ហើយរាល់ការចំណាយជាបន្ទុករបស់សាមីផ្ទាល់ខ្លួន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះថ្ងៃទិ១៩ធ្នូនេះថា គណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមជម្រាបជូនស្ថានតំណាងបរទេសប្រចាំកម្ពុជាអង្គការអន្តរជាតិនិងសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រីចុះថ្ងៃទី 18 ឆ្នាំ២០២០ ស្ដីពីការកែសម្រួលនូវវិធានការក្រសួងសុខាភិបាលនិងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញចំពោះអ្នកការទូតនិងមន្រ្តីអង្គការអន្តរជាតិដែលកាន់ទិដ្ឋការការទួតវីសាអេ។

ក្នុងនោះត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ដោយប្រទេសសាមីដោយបញ្ជាក់ថាគ្មានកូវីដ19 មានសុពលភាពរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរ។
លោករដ្ឋមន្ត្រីបានបន្តថា នៅពេលមកដល់កម្ពុជាអ្នកទាំងនោះត្រូវឆ្លងកាត់ការយកសំណាកទៅធ្វើតេស្តដោយក្រុមគ្រូពេទ្យវិជ្ជាជីវៈកម្ពុជា។ ស្ថានតំណាងបរទេសនិងក្រុមការងារអង្គការសហប្រជាជាតិនៅកម្ពុជា ត្រូវធានាលើការត្រួតពិនិត្យអោយបានហ្មត់ចត់ក្នុងការអនុវត្តរបស់អ្នកទទួលបានទិដ្ឋាការការទូតកម្ពុជា វីសារ អេ ការធ្វើចត្តាឡីស័ក១៤ថ្ងៃពេញលេញ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ដែលធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ក្រសួងសុខាភិបាលនឹងបញ្ជូនអ្នកវិជ្ជមាននោះ ទៅមន្ទីពេទ្យតាមការកំណត់របស់ក្រសួងសុខាភិបាល។
លោករដ្ឋមន្ត្រីបានបន្ថែមថាត្រូវធ្វើចត្តាឡិស័ក១៤ថ្ងៃពេញលេញនូវនោវេសនដ្ឋានរបស់ស្ថានទួតឬគេហដ្ឋានដាច់ដោយឡែកក្នុងករណីអ្នកការទូតដែលមិនស្នាក់នៅក្នុងនិវេសនដ្ឋានរបស់ស្ថានទួតឬគេហដ្ឋានដាច់ដោយឡែកត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃពេញលេញនៅសណ្ឋាគារហ៊ីម៉ាវ៉ារីនឹងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថានទូតអង្គការអន្តរជាតិសាមីនិងមន្ត្រីសុខាភិបាលដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់សាមីខ្លួនផ្ទាល់។
លោករដ្ឋមន្ត្រីបានបញ្ចាក់ថាក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញមិនអនុញ្ញាតឲ្យជួបភ្ញៀវឡើយហើយការធ្វើដំណើរពីព្រលានយន្តហោះទៅនិវាសនដ្ឋានរបស់ស្ថានទួតឬគេហដ្ឋានត្រូវប្រើប្រាស់តែមធ្យោបាយដឹកជញ្ជូនរបស់ស្ថានទូតឬអង្គការអន្តរជាតិប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


