ព័ត៌មានជាតិ
ជំរុញការនាំចេញផលិតផល ដែលមានគុណភាព និងតាមស្តង់ដារទទួលស្គាល់ជាអន្តរជាតិ
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងថា ដើម្បីឲ្យផលិតផលនាំចេញទៅក្រៅប្រទេសប្រកបដោយស្តង់ដារនោះ ក៏ត្រូវបានជ្រើសរើសឡើងសម្រាប់ការអនុម័តទទួលយកជាស្តង់ដារជាតិ ផ្អែកតាមការជ្រើសរើសរបស់ក្រុមការងារអាស៊ានសម្រាប់ការធ្វើឲ្យចុះសម្រុងគ្នាក្នុងតំបន់។

ពិសេសផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ក្រោមប្រធានបទ “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម 4.0” ដែលបានបញ្ជាក់ថា ស្របតាមភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងនិងអនុវត្តនូវគោលនយោបាយ បទប្បញ្ញត្តិ ច្បាប់ និងស្តង់ដារពាក់ព័ន្ធ ដូចជាសុវត្ថិភាពឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។


លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើក ទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom)ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្ដង់ដារជាតិ ក្នុងគោលបំណងធ្វើការពិភាក្សានិងអនុម័តតាមស្តង់ដារជាតិថ្មីៗនេះ។ លោកបន្ថែមថា ស្តង់ដារជាតិ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការងារធ្វើអធិការកិច្ច ជំរុញឲ្យទទួលបាននូវឧត្តមភាពប្រកួតប្រជែង ព្រមទាំងងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ និងជំរុញការនាំចេញផលិតផល ដែលមានស្តង់ដារទទួលស្គាល់ជាអន្តរជាតិ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


