ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ពិភាក្សាជាមួយ នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ Prince Holding Group ស្តីពីការគាំទ្រដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការ
ភ្នំពេញ ៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល Prince Holding Group លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ Prince Holding Group ស្តីពីការគាំទ្រដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (Cambodia Wheelchair Basketball Federation)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានកោតសរសើរដល់ថា្នក់ដឹកនាំ Prince Holding Group ដែលបានផ្តល់ចិត្តមេត្តាធម៌ យកចិត្តទុកដាក់ និងគាំទ្រឧបត្ថម្ភដល់កីឡាបាល់បោះរទេះជនពិការ និងជនមានពិការភាពនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមការងារអាជ្ញាធរមីន និង ក្រុមការងារ Prince Holding Group នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងជជែកពិភាក្សាការងារលម្អិតពាក់ព័ន្ធនឹងការរៀបចំប្រព្រឹត្តិទៅលើការគាំទ្រដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងការត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរដល់ លោក Seu Muy (Bel) ជាជនរងគ្រោះពិការភាពដោយសារគ្រាប់មីន និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ចំពោះទឹកចិត្តមុះមុតដឹកនាំកីឡាបាល់បោះរទេះជនពិការចូលរួមគ្រប់ការប្រកួតប៉ារ៉ាឡាំពិក និងការត្រៀមលក្ខណៈចូលរួមសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

លោកបានថ្លែងអំណរគុណដល់លោក Mike Tuon ជនជាតិខ្មែរ-អាមេរិកាំង ដែលជាគ្រូបង្វឹកបាល់បោះ និងជាអតីតកីឡាករបាល់បោះនៅសហរដ្ឋអាមេរិក ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តហ្វឹកហ្វឺនដល់កីឡាបាល់បោះរទេះជនពិការនៅកម្ពុជា៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ