ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ចុះកិច្ចសន្យា លក់អាវុធឲ្យអ៊ុយក្រែន ទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល៣០ឆ្នាំ
ថ្លែងអំឡុងពេលទៅពិនិត្យ សហគ្រាសឧស្សាហកម្មការពារជាតិ Stalowa Wola, នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ប្រទេសនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការលក់អាវុធដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ជិត ៦៣០លានដុល្លារអាមេរិក ដែលជាចំនួនធំបំផុតក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ។

លោក Morawiecki និយាយថា “តាមពិតទៅ ឥឡូវនេះ យើងកំពុងចុះហត្ថលេខាលើកិច្ចសន្យានាំចេញអាវុធដ៏ធំមួយ នោះគឺកិច្ចសន្យានាំចេញអាវុធធំបំផុតក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ នោះជាការលក់អាវុធទៅឲ្យអ៊ុយក្រែន។ អាវុធដែលត្រូវបានសាកល្បងរួចហើយនោះ នឹងមានសារសំខាន់ណាស់នៅលើសមរភូមិ ដែលភាគច្រើនទំនងជានៅភាគខាងកើតប្រទេស អ៊ុយក្រែន”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថាតើអាវុធប្រភេទណា ដែលនឹងត្រូវលក់ទៅឲ្យអ៊ុយក្រែនក្នុងកិច្ចសន្យានោះ។

លោក Morawiecki គូសបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានដល់ការអាវុធឲ្យអ៊ុយក្រែន នឹងចំណាយដោយសហភាពអឺរ៉ុប ប៉ុន្តែអឺរ៉ុបមិនមែនចេញថ្លៃចំណាយទាំងស្រុងនោះទេ។
អ៊ុយក្រែនទទួលបានប្រាក់មួយផ្នែកពីសហភាពអឺរ៉ុប មួយផ្នែកទៀត គឺចំណាយពីថវិកាផ្ទាល់ខ្លួន ហើយប៉ូឡូញទទួលបានប្រាក់នេះ ក្នុងគោលបំណង ជំរុញសក្តានុពលផលិតកម្មរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Zelensky ថា ការជាប់គាំងជាមួយរុស្ស៊ី មិនមែនជាជម្រើសទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


