សុខភាព
អង្គុយមុខទូរទស្សន៍ ប៉ះពាល់បេះដូងជាងអង្គុយមុខកុំព្យូទ័រទៅទៀត
ការអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ អាចប៉ះពាល់ដល់សុខភាពបេះដូង ជាងការអង្គុយនៅមុខកុំព្យូទ័រទៅទៀត នេះបើយោងតាមការសិក្សាថ្មីមួយ។

ជាក់ស្ដែង ក្រុមអ្នកស្រាវជ្រាវបានវិភាគព័ត៌មានលើមនុស្សពេញវ័យប្រមាណជាង៣ ៥០០នាក់ ហើយបានរកឃើញថា អ្នកដែលចំណាយពេលច្រើនអង្គុយនៅមុខទូរទស្សន៍ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង និងមានអត្រាស្លាប់ នៅអំឡុងពេលសិក្សា បើធៀបនឹងអ្នកដែលចំណាយពេលតិចតួចនៅមុខទូរទស្សន៍។
ចំពោះការអង្គុយនៅកន្លែងធ្វើការមិនមានហានិភ័យខ្ពស់ដូចអ្នកដែលចំណាយពេលច្រើនក្នុងការមើលទូរទស្សន៍ឡើយ នេះបើយោងតាមអត្ថបទចេញផ្សាយក្នុងទស្សនាវដ្ដីសមាគមបេះដូងអាមេរិក។ ថ្វីដ្បិតតែអ្នកជំនាញនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលការអង្គុយនៅមុខទូរទស្សន៍ប៉ះពាល់ដល់សុខភាពបេះដូងក៏ពិតមែន ប៉ុន្តែពេលវេលានៃការមើលទូរទស្សន៍អាចជះឥទ្ធិពលខ្លាំង ពីព្រោះថាគ្នាយើងភាគច្រើនចូលចិត្តមើលទូរទស្សន៍អំឡុងពេលអាហារពេលល្ងាច ដែលជាពេលវេលាញ៉ាំអាហារច្រើន និងធ្វើសកម្មភាពរាងកាយតិចតួច។
ហានិភ័យនៃការអង្គុយ
តាមការសិក្សាជាច្រើនបានបង្ហាញថា ការចំណាយពេលអង្គុយយូរពាក់ព័ន្ធនឹងហានិភ័យសុខភាពជាច្រើន ដូចជាសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង។
ជាមួយគ្នានេះដែរ អ្នកដែលចំណាយពេលច្រើនជាង៤ម៉ោងអង្គុយនៅមុខទូរទស្សន៍ អាចជួបបញ្ហាបេះដូងផ្សេងៗ ដូចជាគាំងបេះដូង ឬជំងឺបេះដូង ឬអាចបាត់បង់ជីវិតនៅអំឡុងពេលសិក្សា នេះបើធៀបនឹងអ្នកដែលមើលទូរទស្សន៍តិចជាង២ម៉ោងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើអ្នកដែលចូលចិត្តមើលទូរទស្សន៍ច្រើន បានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ យ៉ាងតិច១៥០នាទីក្នុងមួយសប្ដាហ៍ នោះហានិភ័យនៃជំងឺបេះដូងនឹងមានកម្រិតទាបទៅតាមនោះដែរ។
ហេតុអ្វីការមើលទូរទស្សន៍មានគ្រោះថ្នាក់ជាងការអង្គុយនៅមុខកុំព្យូទ័រ?
អ្នកដែលចូលចិត្តមើលទូរទស្សន៍ភាគច្រើនអង្គុយនៅមួយកន្លែងយូរជាងអ្នកធ្វើការ ដោយសារតែអ្នកធ្វើការអាចក្រោកដើរទៅថតចម្លងឯកសារ ឬជជែកជាមួយនឹងមិត្តរួមការងារ។ ចំណែកឯអ្នកដែលមើលទូរទស្សន៍វិញ ចំណាយពេលរាប់ម៉ោងដោយមិនធ្វើចលនាទាល់តែសោះ។

បន្ថែមពីនេះ ការអង្គុយនៅកន្លែងធ្វើការ ធ្វើឲ្យផ្លូវចិត្តយើងសកម្ម ពីព្រោះតែការគិតប្រកបដោយគំនិតច្នៃប្រឌិត ឬដោះស្រាយបញ្ហាផ្សេងៗជាដើម ហើយការសកម្មផ្នែកចិត្តគំនិតក៏អាចដុតបំផ្លាញកាឡូរីបានមួយកម្រិតដែរ ខណៈពេលដែលការមើលទូរទស្សន៍ ជាធម្មតាពាក់ព័ន្ធនឹងដំណើរការផ្លូវចិត្តតិចតួចប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


