ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាមានសន្តិភាពពេញលេញក្រោយបញ្ចប់សង្គ្រាមឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីក្របខណ្ឌគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ Hyatt Residence។

សិក្ខាសាលានេះ សហការរៀបចំដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន(ARMAC) និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ព្រមទាំងមានការឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសស្វីស។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយចាប់តាំងពីពេលនោះមក ប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសុខសន្តិភាពពេញលេញ ប៉ុន្តែទោះបីយ៉ាងណាប្រជាជនមួយចំនួននៅតែបន្តរស់នៅក្នុងតំបន់ដ៏សែនគ្រោះថ្នាក់ ក្នុងភាពភ័យខ្លាច និងធ្វើការនៅតំបន់ដែលមានការផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

សកម្មភាពមីនមនុស្សធម៌ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដោយធានាបាននូវដីមានសុវត្ថិភាពសម្រាប់សកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះក៏កាត់បន្ថយចំនួនជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។
លោកបន្តទៀតថា រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងដៃគូសកម្មភាពមីន បាននឹងកំពុងធ្វើការឥតឈប់ឈរ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងឆ្នាំ២០២៥ និងលុបបំបាត់នូវហានិភ័យទាំងអស់នោះ ដែលត្រូវគ្រប់គ្រងឲ្យបានតាមរបៀបដែលអាចធ្វើទៅបាន ក្នុងគោលដៅរួម គឺដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីឲ្យប្រជាជនអាចរស់នៅដោយគ្មានភាពភ័យខ្លាច។

អាជ្ញាធរមីន មិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យសកម្មភាពមីន និងការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងតាមដាន ពិនិត្យ និងកែលម្អនូវផែនការយុទ្ធសាស្រ្តសំខាន់ៗឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅឲ្យកម្ពុជាជាទឹកដីគ្មានមីន។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរមីន បានរៀបចំឲ្យមានយន្តការភូមិអស់មីន ដែលជំរុញលើកទឹកចិត្តឲ្យមានការចូលរួមបន្ថែមពីវិស័យឯកជន និងសប្បុរសជននានាតាមធនធានកំណត់ ដើម្បីរួមគ្នាលុបបំបាត់ហានិភ័យនៅតាមសហគមន៍មូលដ្ឋាន។

ជាក់ស្តែង កម្ពុជា បានទទួលជោគជ័យ និងប្រកាសដោយមោទនភាពថាខេត្តកែបជាខេត្តអស់មីនដំបូង និងខេត្តព្រៃវែងជាខេត្តអស់មីនទីពីរ ព្រមទាំងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរំដោះផ្ទៃដីមានមីនឲ្យអស់ពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ និងពីភូមិមួយទៅមួយ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងប្រកបដោយមោទនភាពថា កម្ពុជា នឹងអាចធ្វើជាម្ចាស់ផ្ទះម្តងទៀតសម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់បែបនេះ ដោយសារកម្ពុជាមានប្រវត្តិសាស្ត្រយូរលង់ក្នុងការគ្រប់គ្រងវិស័យមីន និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
លោកទេសរដ្ឋមន្រ្តី បានណែនាំដល់អង្គសិក្ខាសាលាថា កិច្ចពិភាក្សា និងការកំណត់អត្តសញ្ញាណហានិភ័យនានាដែលនៅសេសសល់ ត្រូវផ្តោតថាយើងកំពុងធ្វើការដើម្បីប្រជាជន និងជាបេសកកម្មមនុស្សធម៌ដើម្បីធ្វើឲ្យមនុស្សគ្រប់រូបមានសុវត្ថិភាព និងអាចប្រើប្រាស់ដីដោយគ្មានការភ័យខ្លាច៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


