សេដ្ឋកិច្ច
អគ្គនាយកពន្ធដារ ប្រមូលពន្ធបានជិត ២ពាន់លានដុល្លារ ៥ខែឆ្នាំនេះ
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករបានប្រមាណ ១៧២៦ លានដុល្លារ ស្មើនឹង ៦១,២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ចំណូលនេះ មានការកើនឡើងប្រមាណ ៣៧៧ លានដុល្លារ ដែលស្មើនឹង ២៧,៩៥ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានចេញផ្សាយថា ក្នុងរយៈពេល៥ ខែ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនក្នុងរង្វង់ ២៥ភាគរយ ទៅ ៤៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២១ ដែលនៅក្នុងនោះ ពន្ធលើប្រាក់ចំណូលមានប្រមាណ ២៥,៩៨ ភាគរយ អាករលើតម្លៃបន្ថែម ២៦,៤២ ភាគរយ ពន្ធលើប្រាក់បៀវត្ស ២៦,៣៨ ភាគរយ អាករពិសេស ៣៣,៤១ ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤,៣៨ ភាគរយ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅក្នុងខែ ឧសភា ឆ្នាំ ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកពន្ធដារ មានចំនួន ២២៥លានដុល្លារ ស្មើនឹង ៧,៩៨ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២២។ បើប្រៀបធៀបចំណូលពន្ធអាករប្រចាំខែ ឧសភា ឆ្នាំ ២០២១ មានចំនួន ៣៦,៣៧លានដុល្លារ ស្មើនឹង ១៩,២៨ភាគរយ។
បើតាមលោក គង់ វិបុល ការប្រមូលចំណូលពន្ធបានលើសផែនការនេះ ក៏ដោយសារតែអគ្គនាយកដ្ឋានពន្ធដារ ពង្រឹង និងចាត់វិធានការច្បាប់ចំពោះករណីបទល្មើសគេចវេសពន្ធដែលមានការរៀបចំជាប្រព័ន្ធ និងការកិបកេងបន្លំពន្ធ ដែលមានទឹកប្រាក់ពន្ធចំនួនច្រើន ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុជាដើម៕ នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


