Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joe Biden ផ្តល់ជំនួយសព្វាវុធ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារបន្ថែមទៀត ដល់ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក Joe Biden បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែម ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារទៀត ដែលក្នុងជំនួយនោះរួមមានកាំភ្លើងធំ និងអាវុធផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិក លោក Joe Biden

លោក Biden បានឲ្យដឹងថា “ខ្ញុំបានជូនដំណឹងដល់លោកប្រធានាធិបតី Zelensky ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងកាំភ្លើងធំ និងអាវុធការពារឆ្នេរសមុទ្រ ក៏ដូចជាគ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុកកែតទំនើប ដែលអ៊ុយក្រែនត្រូវការ ដើម្បីគាំទ្រដល់ប្រតិបត្តិការការពាររបស់ពួកគេនៅក្នុងតំបន់ Donbas ផងដែរ”។

លោក Biden ក៏បានបង្ហាញផងដែរថា ប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin បាននិងកំពុងខិតខំប្រឹងប្រែងនៅទីក្រុង ព្រុចសែល នៃប្រទេសបែលហ្ស៊ិក ដើម្បីប្រមែប្រមូលការគាំទ្រអន្តរជាតិបន្ថែមសម្រាប់យោធាអ៊ុយក្រែន។

ក្នុងកញ្ចប់ជំនួយថ្មីនេះក៏រួមមានផងដែរនូវ គ្រាប់កាំភ្លើងធំ MLRS, កាំភ្លើងយន្ត M777 ចំនួន ១៨គ្រឿង និងរថយន្តយុទ្ធសាស្ត្រដើម្បីសណ្តោងពួកគេ និងគ្រាប់កាំភ្លើង១៥៥មិល្លីម៉ែត្រ ចំនួន៣៦ ០០០គ្រាប់។

លើសពីនេះ លោក Biden បានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ២២៥លានដុល្លារសម្រាប់ពលរដ្ឋអ៊ុយក្រែន ក្នុងទម្រង់ជាទឹកផឹក ថ្នាំពេទ្យ អាហារ ទីជម្រក និងសាច់ប្រាក់សម្រាប់ទិញសម្ភារសំខាន់ៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ណាតូ ចាំបាច់ត្រូវត្រៀមលក្ខណៈកាន់តែខ្ពស់ និងត្រូវការ អាវុធកាន់តែច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម