ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកការវាយប្រហារមណ្ឌលសុខភាពក្នុងទីក្រុង Odessa ដើម្បីបន្ទោស កងទ័ពរុស្ស៊ី (មានវីដេអូ)
ប្រទេសអ៊ុយក្រែន បានធ្វើការវាយប្រហារលើមណ្ឌលសុខភាពក្នុងទីក្រុង Odessa កាលពីថ្ងៃទី១១ខែមិថុនា ដើម្បីទម្លាក់កំហុសលើកងកម្លាំងរុស្ស៊ី។ នេះបើតាមការបញ្ជាក់ពី ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev។

លោក Mizintsev បានប្រាប់ឲ្យដឹងថា “នៅថ្ងៃទី១១ខែមិថុនា ក្នុងទីក្រុង Odessa អ្នកឯកទេសមកពីមជ្ឈមណ្ឌលព័ត៌មាន និងប្រតិបត្តិការផ្លូវចិត្តទី ៨៣ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការថតវីដេអូ អំពីលទ្ធផលនៃការវាយប្រហារលើមជ្ឈមណ្ឌលសុខភាពមួយ ដែលគេចោទប្រកាន់ថា បង្កឡើងដោយយោធារុស្ស៊ី”។
យោងតាមមន្ត្រីការពារជាតិរុស្ស៊ី កងកម្លាំងសន្តិសុខរបស់អ៊ុយក្រែន បានបិទតំបន់ដែលមានមជ្ឈមណ្ឌលសុខភាព ដូច្នេះអ្នកស្រុកមិនអាចថតការវាយប្រហារ តាមទូរស័ព្ទដៃរបស់ពួកគេបានទេ។

លោក Mizintsev បានគូសបញ្ជាក់ថា “យើងសូមព្រមានអ្នកជាមុនថា នាពេលអនាគតដ៏ខ្លីខាងមុខ រឿងរ៉ាវទាំងនេះ និងរឿងរ៉ាវផ្សេងទៀតដែលប្រឌិតដោយទីក្រុង កៀវ អំពីអំពើឃោរឃៅរបស់ជនជាតិរុស្ស៊ី ត្រូវបានគេគ្រោងទុក ហើយចែកចាយយ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច និងអ៊ុយក្រែន ក៏ដូចជាអ៊ីនធឺណិតផងដែរ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោកខាងលិច សម្រេចមិនផ្តល់ យន្តហោះចម្បាំង និងរថក្រោះ ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


