Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ខ្លួនមិនបានលុកលុយ អ៊ុយក្រែន ទេ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ​បាន​អះអាងប្រាប់ BBC ​ថា “យើង​មិន​បានលុកលុយប្រទេស​អ៊ុយក្រែន​ទេ។ យើង​បាន​ប្រកាស​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​ព្រោះ​យើង​គ្មាន​វិធី​ផ្សេង​ទៀត​ក្នុង​ការ​ពន្យល់​ទៅ​លោក​ខាង​លិច​ថា ​ការ​អូសទាញ​អ៊ុយក្រែន​ទៅ​ក្នុង​អង្គការ​ណាតូ គឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម”។

ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈមក លោក Lavrov បានផ្តល់បទសម្ភាសន៍តែប៉ុន្មានលើកប៉ុណ្ណោះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។

លោកក៏បានរំលឹកឡើងវិញផងដែរ នូវជំហរផ្លូវការរបស់វិមានក្រឹមឡាំងថា មានពួកណាស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ជារឿយៗ មន្ត្រីរុស្ស៊ីអះអាងថា យោធារបស់អ៊ុយក្រែនប្រកាន់គោលលទ្ធិណាស៊ីនិយម។

ថ្មីៗនេះ លោក Lavrov បានបង្កឲ្យមានកំហឹង នៅពេលដែលលោក ព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃពាក្យសម្តីរបស់លោក ពាក់ព័ន្ធការប្រៀបធៀប ណាស៊ី ទៅនឹងប្រធានាធិបតីអ៊ុយក្រែន ដែលជាជនជាតិជ្វីហ្វ។ ពេលនោះ លោកអះអាងថា Adolf Hitler មាន ឈាមជ័រជ្វីហ្វ។

លោក Lavrov និយាយថា “វាជារឿងគួរឲ្យអាណិតណាស់ ប៉ុន្តែអ្នកការទូតអន្តរជាតិ រួមទាំងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អគ្គលេខាធិការ UN និងតំណាង UN ផ្សេងទៀត កំពុងរងសម្ពាធពីប្រទេសលោកខាងលិច ហើយជារឿយៗ ពួកគេតែងតែរងសម្ពាធ។ ពួកគេតែងតែត្រូវបានប្រើដើម្បីពង្រីកព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយដោយលោកខាងលិច”។

គួរបញ្ជាក់ថា លោក Lavrov អាយុ ៧២ ឆ្នាំបានតំណាងឲ្យប្រទេសរុស្ស៊ីនៅលើឆាកអន្តរជាតិអស់រយៈពេល ១៨ ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ ទណ្ឌកម្មរបស់លោកខាងលិច ត្រូវបានដាក់ទាំងលើលោកនិងកូនស្រីរបស់លោក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន បើកការវាយប្រហារមណ្ឌលសុខភាព ក្នុងទីក្រុង Odessa ដើម្បីបន្ទោសកងទ័ព រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម