Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ បើកការ​វាយ​ប្រហារ​មណ្ឌល​សុខភាព​ក្នុង​ទីក្រុង Odessa ដើម្បី​បន្ទោស​ កងទ័ព​រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រទេសអ៊ុយក្រែន បានធ្វើការវាយប្រហារលើមណ្ឌលសុខភាពក្នុងទីក្រុង Odessa កាលពីថ្ងៃទី១១ខែមិថុនា ដើម្បីទម្លាក់កំហុសលើកងកម្លាំងរុស្ស៊ី។ នេះបើតាមការបញ្ជាក់ពី ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev។

លោក Mizintsev បានប្រាប់ឲ្យដឹងថា “នៅថ្ងៃទី១១ខែមិថុនា ក្នុងទីក្រុង Odessa អ្នកឯកទេសមកពីមជ្ឈមណ្ឌលព័ត៌មាន និងប្រតិបត្តិការផ្លូវចិត្តទី ៨៣ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការថតវីដេអូ អំពីលទ្ធផលនៃការវាយប្រហារលើមជ្ឈមណ្ឌលសុខភាពមួយ ដែលគេចោទប្រកាន់ថា បង្កឡើងដោយយោធារុស្ស៊ី”។

យោងតាមមន្ត្រីការពារជាតិរុស្ស៊ី កងកម្លាំងសន្តិសុខរបស់អ៊ុយក្រែន បានបិទតំបន់ដែលមានមជ្ឈមណ្ឌលសុខភាព ដូច្នេះអ្នកស្រុកមិនអាចថតការវាយប្រហារ តាមទូរស័ព្ទដៃរបស់ពួកគេបានទេ។

លោក Mizintsev បានគូសបញ្ជាក់ថា “យើងសូមព្រមានអ្នកជាមុនថា នាពេលអនាគតដ៏ខ្លីខាងមុខ រឿងរ៉ាវទាំងនេះ និងរឿងរ៉ាវផ្សេងទៀតដែលប្រឌិតដោយទីក្រុង កៀវ អំពីអំពើឃោរឃៅរបស់ជនជាតិរុស្ស៊ី ត្រូវបានគេគ្រោងទុក ហើយចែកចាយយ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច និងអ៊ុយក្រែន ក៏ដូចជាអ៊ីនធឺណិតផងដែរ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោកខាងលិច សម្រេចមិនផ្តល់ យន្តហោះចម្បាំង និងរថក្រោះ ទៅឲ្យ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម