ព័ត៌មានអន្ដរជាតិ
វៀតណាម កំពុងជួបរលកកម្ដៅ សីតុណ្ហភាពតំបន់ខ្លះឡើងលើស ៣៨ អង្សារសេ
លោក Mai Van Khiem នាយកមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមវៀតណាមបាននិយាយថា នៅថ្ងៃទី២០ ខែមិថុនា នេះតំបន់ភាគខាងជើង និងភាគកណ្តាលអាចមានសីតុណ្ហភាពឡើងដល់ ៣៦ ដល់ ៣៨ អង្សារសេ ។

បច្ចុប្បន្នអាកាសធាតុក្តៅបានបន្តនៅតំបន់ភាគខាងជើង ខណៈសីតុណ្ហភាពអាចឡើងដល់ពី ៣៥ ទៅ ៣៨ អង្សារសេ និងលើសពី ៣៨ អង្សារសេនៅតំបន់ភាគកណ្តាល ចាប់ពីខេត្ត Thanh Hoa ទៅខេត្ត Phu Yen ។
លោក Khiem បានឲ្យដឹងថា រលកកម្តៅនឹងបន្តកើតមាននៅភាគខាងជើងរហូតដល់ថ្ងៃទី ២១ មិថុនា ហើយនឹងថយចុះជាបណ្តើរៗចាប់ពីថ្ងៃទី២២ មិថុនា ប៉ុន្តែនៅតំបន់ភាគកណ្តាលនឹងបន្តរហូតដល់ថ្ងៃទី២២ ដល់ ២៣ មិថុនា ទើបធូរស្រាល ។

លោក Khiem បន្ថែមថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រលកកម្ដៅនៅក្នុងតំបន់ទាំងនោះទំនងជាមិនធ្ងន់ធ្ងរ ឬយូរដូចឆ្នាំ ២០២១ នោះទេ ពោលសីតុណ្ហភាពនៅភាគខាងជើងនាខែកក្កដានេះនឹងប្រហាក់ប្រហែលឆ្នាំមុនៗ ប៉ុន្តែអាចខ្ពស់ជាង ០.៥ ដឺក្រេក្នុងខែសីហាដល់ខែកញ្ញា និងទាបជាង ០.៥ ដឺក្រេក្នុងអំឡុងខែតុលាដល់ខែធ្នូ ។
ទន្ទឹមនឹងនេះ សីតុណ្ហភាពនៅតំបន់ខ្ពង់រាបកណ្តាល និងតំបន់ភាគខាងត្បូងនឹងកើនឡើងប្រហែល ០.៥ ដឺក្រេ ខ្ពស់ជាងមធ្យមភាគក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា និងប្រហាក់ប្រហែលជាមធ្យមក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ អាមេរិក ពិចារណាដកពន្ធទំនិញមួយចំនួនរបស់ ចិន ដើម្បីបន្ថយអតិផរណា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ