KPT+
រឿងរ៉ាវលាក់បាំង៧ យ៉ាង អំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន
ប្រហែលជាមិនមានអ្នកណាដែលថា មិនធ្លាប់ឮព័ត៌មានអំពីលោកប្រធានាធិបតីល្បីឈ្មោះរបស់កូរ៉េខាងជើង គីមជុងអ៊ុន ថាជាថ្នាក់ដឹកនាំដែលត្រូវគេប្រសិទ្ធិនាមថា មេដឹកនាំផ្ដាច់ការ សតវត្សចុងក្រោយនេះទេ។
យ៉ាងណាក៏ដោយខាងក្រោមអាចជារឿងរ៉ាវលាក់បាំងមួយចំនួនដែលមាននៅមានអ្នកមិនធ្លាប់ដឹងដែរ អំពីលោក គីម រួមមាន ៖
១. ថ្ងៃខែឆ្នាំកំណើតមិនច្បាស់

ប្រធានាធិបតី គីមជុងអ៊ុន កើតនៅថ្ងៃទី ៨ ខែមករា ឬថ្ងៃទី ៦ ខែកក្កដា ក្នុងឆ្នាំ ១៩៨២ ឬឆ្នាំ ១៩៨៣ ឬប្រហែលជាឆ្នាំ ១៩៨៤។ ហេតុអ្វីកាលបរិច្ឆេទហាក់ច្របូកច្របល់ម្លេះ? ប្រភពខ្លះនិយាយថា មេដឹកនាំរូបនេះបានកែឆ្នាំកំណើត ព្រោះលោកចង់មានវ័យចំណាស់បន្តិចដើម្បីឲ្យសាកសក្តិទៅនឹងឋានៈ។ លោកកែឆ្នាំប្រសូតផ្លូវការនៅឆ្នាំ ១៩៨២។ ប៉ុន្តែប្រភពស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងអះអាងថា គីមជុងអ៊ុន ពិតជាបានកើតនៅ ២ ឆ្នាំក្រោយឆ្នាំនោះ។
ទោះយ៉ាងណាក៏ដោយ លោកជាមេដឹកនាំវ័យក្មេងម្នាក់ក្នុងចំណោមមេដឹកនាំវ័យក្មេងបំផុតនៅលើពិភពលោក។
២. កុមារភាពដ៏អាថ៌កំបាំង

ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ មិនត្រូវបានគេដឹងរឿងរ៉ាវកាលពីកុមារភាពរបស់លោកឡើយ សូម្បីតែរូបថតក៏កម្រឃើញបំផុត។ ទោះយ៉ាងណានៅឆ្នាំ ២០១៤ រូបថតកាលនៅក្មេងរបស់ គីមជុងអ៊ុន ត្រូវបានបង្ហាញនៅលើកញ្ចក់អេក្រង់ អំឡុងពេលវិស្សមកាលយោធាដ៏ធំមួយនៅប្រទេសកូរ៉េខាងជើង។ គេថា នោះជារូបភាពរបស់មេដឹកនាំប្រទេសតាំងពីលោកនៅក្មេង ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ថា វាពិតឬអត់នោះទេ។
៣. ក្រុមតន្រ្តីក្នុងស្រុកសុទ្ធតែជាស្រី

តន្ត្រីប៉ុបនៅប្រទេសកូរ៉េខាងជើង មិនដូចទៅនឹងសិល្បៈចម្រៀងដទៃដែលយើងធ្លាប់ដឹងនោះទេ។ ជំនួសឲ្យនារីសក់វែងឡើងច្រៀងលើឆាកជាមួយនឹងក្រុមតន្រ្តីករ នៅកូរ៉េខាងជើង មានតែក្រុមចម្រៀងយោធា ដោយមាននារីៗសុទ្ធតែកាត់សក់ខ្លី។ នៅក្នុងវីដេអូដែលបានបង្ហោះចេញពីប្រទេសនេះ គេអាចឃើញ តារាទាំងនោះច្រៀងក៏ដូចជាសម្ដែងតែអំពីជីវភាពប្រជាជនក្នុងស្រុកប៉ុណ្ណោះ។
រីឯក្រុមចម្រៀងស្រីល្បីបំផុតប្រចាំកូរ៉េខាងជើងគឺ “Moranbong” ដែលជាក្រុមត្រូវបានជ្រើសរើសដោយប្រធានាធិបតីផ្ទាល់តែម្ដង។
៤. មានងារផ្លូវការជាច្រើន

ថ្នាក់ដឹកនាំកំពូលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង មិនត្រឹមតែជាប្រធានគណបក្ស និងជាមេដឹកនាំប្រជាជនប៉ុណ្ណោះ លោកមានងារផ្សេងទៀតដូចជា “The New Start”, “The Brilliant Comrade”, “The Genius Among Others” និង “The Marshall of North Korea” (ចាប់តាំងពីឆ្នាំ ២០១២ មក)។
ក្រៅពីនោះ បុរសរូបនេះមានសញ្ញាប័ត្រផ្នែករូបវិទ្យាពីសាកលវិទ្យាល័យ គីមអ៊ីលស៊ុង និងសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យឯកជន HELP នៅប្រទេសម៉ាឡេស៊ីថែមទៀតផង។
៥. ធ្លាប់សិក្សានៅប្រទេសស្វីស តែប្រើឈ្មោះផ្សេង
នៅក្នុងសាលាមួយនៅជិតទីក្រុង Bern ប្រទេសស្វីសមាននិស្សិតមកពីប្រទេសកូរ៉េខាងជើងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ ។ គីមជុងអ៊ុន ក៏ជានិស្សិតម្នាក់ដែលមានឈ្មោះចេញពីស្ថានទូត។ ប៉ុន្តែឈ្មោះពិតត្រូវបានកែ ហើយកាលណោះគ្មាននរណាដឹងថា លោកនឹងក្លាយជាប្រធានាធិបតីរបស់កូរ៉េខាងជើងនាពេលអនាគតឡើយ។ យ៉ាងណាក្ដី តាមរយៈរូបថតមួយកាលនៅសិក្សា គេអាចដឹងថា និស្សិតបន្លំឈ្មោះរូបនោះ ជាលោក គីមជុងអ៊ុន ប្រាកដណាស់។ មិត្តរួមថ្នាក់លោក អះអាងថា កាលនៅរៀនក្រៅប្រទេស មេដឹកនាំផ្ដាច់ការរូបនេះ ជាមនុស្សកំប្លែង ចូលចិត្តកីឡាជាងនយោបាយ ហើយលោករៀនមិនពូកែនោះទេ។
៦. ចូលចិត្តបាល់បោះ និងជាមិត្តជាមួយកីឡាករអាមេរិកាំង Dennis Rodman

មិត្តភ័ក្ដិនៅសាលាដដែលបានអះអាងទៀតថា កាលពីនៅក្មេងលោក គីមជុងអ៊ុន ធ្លាប់គូររូបតារាបាល់បោះ Michael Jordan។ ក្នុងឆ្នាំ ២០១៣ ប្រធានាធិបតីកូរ៉េខាងជើងបានជួបកីឡាករបាល់បោះ Dennis Rodman និងនាំទៅលេងកោះផ្ទាល់ខ្លួនទៀតផង។ ទោះបីអ្នកទាំងពីរមានភាពខុសគ្នាខ្លាំងក៏ដោយ ប៉ុន្តែពួកគេបានក្លាយជាមិត្តភក្តិនឹងគ្នា។
៧. កាត់សក់ដោយខ្លួនឯង

ស្ទីលសក់របស់ គីមជុងអ៊ុន គឺកាត់តាមបែបយោធាសាមញ្ញ ហើយម៉ូដនេះគេឃើញលោកកាត់វាតាំងពីលេចមុខលើនយោបាយមកម្លេះ។ រឿងគួរចាប់អារម្មណ៍នោះថា លោកមិនទុកចិត្តជាងកាត់សក់នោះឡើយ ទើបជារឿយៗលោកកាត់សក់ដោយខ្លួនឯងផ្ទាល់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖រឿងអាស្រូវនយោបាយនៃប្រធានាធិបតីស្ត្រីដំបូងកូរ៉េខាងត្បូង PARK GEUN HYE
ចុចអាន៖រឿងគួរឲ្យភ្ញាក់ផ្អើលពីមហាសេដ្ឋីក្មេងបំផុតរបស់សិង្ហបូរីលោក KISHIN RK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយពេលយកកាំបិតចាក់លើនារីជាគូស្នេហ៍


