សេដ្ឋកិច្ច
កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិមួយថ្ងៃជាង ៥ពាន់នាក់
កម្ពុជា ទទួលបានភ្ញៀវទេសចអន្តរជាតិប្រមាណជាង ៥៦០០នាក់ ក្នុងមួយថ្ងៃ។ តាមការប៉ាន់ស្មាន ពេញមួយឆ្នាំ ២០២២នេះ កម្ពុជា អាចទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ឬអាចច្រើនជាងនេះ និងប្រមាណ ២លាននាក់ នៅឆ្នាំ ២០២៣ ដែលជាឆ្នាំ កម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ នេះជាការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ ព្រឹកថ្ងៃទី ១៤ ខែ កក្កដានេះ។

បើតាមលោក ថោង ខុន ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរចូលមកកម្ពុជានាពេលនេះ មានមកពីប្រទេសថៃ វៀតណាម ចិន អាមេរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងអូស្រ្តាលី ជាដើម។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដំបូងគេដែលបានបើកទទួលទេសចរអន្តរជាតិឡើងវិញ នៅក្នុងតំបន់អាស៊ាន។
នៅក្នុងឆមាសទី១ឆ្នាំ ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា មានចំនួន ៥០ម៉ឺននាក់ កើនឡើងក្នុងអត្រា ៣៩៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២១ ទោះបីជាមានការថយចុះ ៨៤.០៨ភាគរយ ធៀបនឹងឆ្នាំ ២០១៩៕ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


