ព័ត៌មានជាតិ
ពលករខ្មែរចេញពីថៃជាង៤០០នាក់ធ្វើដំណើរតាមច្រកអូស្មាច់ខេត្តឧត្តរមានជ័យ
ចាប់ពីថ្ងៃទី២១រហូតមកដល់ព្រឹកថ្ងៃទី២៣ធ្នូនេះ មានពលករខ្មែរចេញពីប្រទេសថៃ ចូលតាមច្រកទ្វារអូរស្មាច់ខេត្តឧត្តរមានជ័យចំនួន៤០៤នាក់ ក្នុងនោះបានយកសំណាកចំនួន១៣៦នាក់ទៅធ្វើតេស្តហើយបានយកពួកគេទៅធ្វើចត្តាឡីស័កនៅតាមទីតាំងចំនួន៣កន្លែងរួចរាល់។

លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៣ធ្នូនេះថា ក្នុងចំណោមពលករខ្មែរមកពីថៃចំនួន៤០៤នាក់នោះក្នុងនោះថ្ងៃទី២១មានពលករខ្មែរចំនួន១៧៦នាក់ និងបានយកសំណាកចំនួន៣៦នាក់ ទៅពិនិត្យរកមេរោគកូវីដ១៩។ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានពលករចំនួន១៣៤នាក់ ក្នុងនោះពលករចំនួន៥៨នាក់បានបញ្ជូនទៅយកសំណាករកមេរោគកូវីដ១៩ផងដែរ និងព្រឹកថ្ងៃទី២៣ធ្នូនេះ មាន៩៤នាក់ ក្នុងនោះមាន៤២នាក់ត្រូវយកសំណាក។

លោកបានបន្តថា ពលករទាំងនោះបានចាកចេញពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់បានដឹកតាមរថយន្តកងទ័ព យកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្រុងសំរោង។
លោក ឌី រ៉ាដូ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៣ ខែធ្នូដែរថា «ឥឡូវនេះទីតាំងធ្វើចត្តាឡីស័កទាំង៣របស់ខេត្តសម្រាប់ដាក់ពលករខ្មែរចេញពីថៃនោះបានពេញអស់ហើយ។ ដូចនេះចំពោះពលករដែលត្រូវចូលមកតាមច្រកខេត្តឧត្តរមានជ័យ នៅថ្ងៃនេះនឹងត្រូវបញ្ជូនតាមរថយន្តកងទ័ពទៅធ្វើចត្តាឡីស័កនៅខេត្តសាមីរបស់ពួកគេរៀងៗខ្លួនវិញ»៕
អត្ថបទ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


