Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត សាមុត សាខន ខាតបង់ទឹកប្រាក់មួយថ្ងៃជាង៣៣លានដុល្លារ ដោយសារកូវីដ

បានផុស

នៅ

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឲ្យដឹងថា សេដ្ឋកិច្ចនឹងខាតបង់ទឹកប្រាក់រាប់ពាន់លានបាតបន្ទាប់ពីការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត សាមុត សាខន ភាគនិរតីទីក្រុងបាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកទីប្រឹក្សានៅមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់សភាពាណិជ្ជកម្មថៃលោក Thanawat Polwichai បាននិយាយថា ការបិទផ្សារអាហារសមុទ្រនៅខេត្ត សាមុត សាខន នឹងធ្វើឲ្យខេត្តនេះខាតបង់ទឹកប្រាក់១ពាន់លានបាត (៣៣,១២០,២៧០ដុល្លារ) ក្នុងមួយថ្ងៃ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឲ្យដឹងថា ការបិទឧស្សាហកម្មអាហារសមុទ្រនៅក្នុងខេត្តនេះ, ការអំពាវនាវឲ្យលុបចោលពិធីជប់លៀងឆ្លងឆ្នាំថ្មីនៅទីក្រុងបាងកកនិងការលុបចោលការធ្វើដំណើរដោយសារតែភាពភ័យខ្លាចវីរុសកូរ៉ូណានឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់ក្នុងទំហំទឹកប្រាក់យ៉ាងតិច៤៥ពាន់លានបាតក្នុងរយៈពេលមួយខែទៀត។

ខេត្ត សាមុត សាខន បានរួមចំណែក៤០ភាគរយលើអាហារសមុទ្ររបស់ប្រទេសថៃ។ ប៉ុន្តែដោយសារតែខេត្តនេះត្រូវបិទរហូតដល់ថ្ងៃទី៣ខែមករា មជ្ឈមណ្ឌលនេះបានប៉ាន់ស្មានថា ឧស្សាហកម្មជលផលនិងអាហារសមុទ្រអាចខាតបង់ក្នុងទំហំទឹកប្រាក់១៣ពាន់លានបាត។

ចំណែកការបញ្ឈប់កម្មវិធីរាប់ថយក្រោយនៃពិធីអបអរឆ្នាំថ្មីក្នុងទីក្រុងបាងកកនិងតំបន់ផ្សេងទៀតពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដអាចធ្វើឲ្យសេដ្ឋកិច្ចខាតបង់ក្នុងទំហំទឹកប្រាក់១៥ពាន់លានបាតទៀត។

គេប៉ាន់ស្មានថា ប្រជាជននៅតំបន់ទាំងនេះនឹងចំណាយប្រាក់ប្រហែល១៥ពាន់លានបាតសម្រាប់ពិធីជប់លៀងឆ្លងឆ្នាំថ្មី ទទួលទានអាហារពេលល្ងាចនិងទិញអំណោយផ្សេងៗ។

ឥឡូវនេះ មនុស្សជាច្រើនកំពុងលុបចោលការកក់សណ្ឋាគារដោយសារតែការផ្ទុះករណីថ្មីៗ។ មជ្ឈមណ្ឌលនេះប៉ាន់ស្មានថា ទឹកប្រាក់១៧ពាន់លានបាតឬប្រហែល៣០ភាគរយនៃប្រាក់ចំណូលទេសចរណ៍សរុបក្នុងរយៈពេល១ខែអាចនឹងបាត់បង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលទៅដល់ ភូកេត

ចុចអាន៖ ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម