ព័ត៌មានជាតិ
ព្រៃឈើប្រមាណ ៣៥ហិកតានៅខេត្តកោះកុង រងការកាប់ទន្រ្ទានធ្វើជាកម្មសិទិ្ធ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បង្ហាញរបាយការណ៍ទិន្នន័យថា មានការកាប់ទន្រ្ទានដីព្រៃឈើចំនួន ៣៥ហិកតា នៅ ៥ទីតាំងផ្សេងគ្នា ក្នុងតំបន់គម្រោងឥណទានកាបូន ស្ថិតនៅភាគខាងកើតព្រែកកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឲ្យដឹងកាលពីថ្ងៃទី ១៩ ខែកក្កដាមិ្សលមិញថា តាមរូបភាពលើអាកាស និងរបាយការណ៍ទិន្នន័យបច្ចេកទេស រកឃើញមានទីតាំងកាប់ទន្រ្ទានចំនួន ៥ទីតាំង។ ក្នុងចំណោម ៥ទីតាំងនោះ មានចំនួន ២ទីតាំងស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ ប៉ុន្តែតំបន់នេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង ចុះកិច្ចសន្យាជាមួយក្រសួងបរិស្ថាន ដោយរក្សាទុកជាតំបន់ឥណទានកាបូន។

មន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គូសបញ្ជាក់ទៀតថា ២ទីតាំងទៀត ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង និងស្ថិតក្នុងតំបន់គម្រោងឥណទានកាបូន និងមួយទីតាំងទៀត មានមួយផ្នែកស្ថិតនៅតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០ និងមួយផ្នែកស្ថិតក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង ហើយក៏ស្ថិតនៅក្នុងតំបន់ឥណទានកាបូនផងដែរ។

ដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិខាងលើបាន មន្រ្តីអង្គការសម្ព័ន្ធសត្វព្រៃឈើ ស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ច និងមន្ទីរជំនាញ បង្កើនការទប់ស្កាត់ និងបង្រ្កាបជនសង្ស័យឲ្យបានទាន់ពេលវេលា។ ចំពោះបញ្ហាកាប់ទន្រ្ទានដីព្រៃឈើនេះដែរ ត្រូវបានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លើកឡើងយ៉ាងខ្លីថា លោកនឹងបង្កើនការសហការអនុវត្តកិច្ចការការពាររួមគ្នា ជាពិសេសត្រូវមានទំនាក់ទំនងជិតស្និទ្ធ ក្នុងការផ្តល់ព័ត៌មាន និងចុះពិនិត្យរក្សាស្តារព្រៃឡើងវិញ។

ដោយឡែកលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងវិញ ថ្លែងថា ចំពោះចំណាត់ការផ្លូវច្បាប់បែបនេះ លោកមិនទាន់បកស្រាយបាននៅពលេនេះទេ ដោយរង់ចាំកំណត់ហេតុការណ៍កិច្ចប្រជុំពីរដ្ឋបាលខេត្តសិន ទើបផ្តល់ព័ត៌មានលម្អិតជូនអ្នកសារព័ត៌មានពីផែនការទប់ស្កាត់ ឬស៊ើបអង្កេតរកមុខសញ្ញាសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


